អគ្គនាយកប្រតិបត្តិ Marissa Mayer ចាកចេញពីក្រុមប្រឹក្សាភិបាល ខណៈដែល Yahoo ប្ដូរឈ្មោះទៅជា Altaba បន្ទាប់ពីនាយកដ្ឋានសេវាអ៊ីនធឺរណែតរបស់ក្រុមហ៊ុន Yahoo បានទៅលើដៃក្រុមហ៊ុនសេវាទូរស័ព្ទអាមេរិក Verizon។

/

ក្រុមហ៊ុន Yahoo ឱ្យដឹងថា ក្រោយពីការលក់នាយកដ្ឋានសេវាអ៊ីនធឺរណែតទៅឱ្យ Verizon ក្រុមហ៊ុន Yahoo នឹងប្ដូរឈ្មោះទៅជា Altaba ។ កាលពីចុងខែកក្កដា ឆ្នាំ ២០១៦ ក្រុមហ៊ុន Verizon បានចំណាយប្រាក់ ៤,៨ពាន់លានដុល្លារអាមេរិក ដើម្បីបានកាន់កាប់នាយកដ្ឋានសេវាអ៊ីនធឺរណែតរបស់ Yahoo។

Marissa Mayer ចាកចេញពីក្រុមប្រឹក្សាភិបាល ខណៈដែល Yahoo ប្ដូរឈ្មោះទៅជា Altabaផ្នែកដែលនៅសល់របស់ Yahoo រួមមាន ភាគហ៊ុន ១៥% នៅ Alibaba និងផ្នែកមួយនៃ Yahoo ជប៉ុន។ ទ្រព្យទាំងនេះត្រូវបានកំណត់តម្លៃត្រឹម ៤០ពាន់លានដុល្លារអាមេរិក ហើយវានឹងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Altaba។

អគ្គនាយកប្រតិបត្តិរបស់ Yahoo អ្នកស្រី Marissa Mayer និងអគ្គនាយកបីរូបផ្សេងទៀតរបស់ក្រុមហ៊ុននេះ នឹងចាកចេញពីតំណែងក្នុងក្រុមប្រឹក្សាភិបាល។ បណ្ដាតំណែងថ្មី ដែលគ្រប់គ្រង Altaba មានឈ្មោះ Altaba Smith និង Braham មកពី Starboard ដែលជាអង្គភាពវិនិយោគដែលបានជម្រុញឱ្យមានការលក់ដូចខាងលើ របស់ Yahoo។

ដោយត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៤ ក្រុមហ៊ុន Yahoo ត្រូវបានស្គាល់ថាជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដំបូងៗដែលផ្ដល់សេវាក្នុងវិស័យ online ជួយឱ្យអ្នកប្រើប្រាស់បានស្គាល់ប្រព័ន្ធអ៊ីនធឺរណែត និងភ្ជាប់ទំនាក់ទំនងរវាងអ្នកប្រើប្រាស់ និងអ្នកប្រើប្រាស់។

ប៉ុន្តែ ភាពល្បីល្បាញរបស់ Google, Facebook និងបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ បានធ្វើឱ្យ Yahoo បោះជំហានយ៉ាងយឺត ក្នុងការផ្ដល់សេវាកម្មក្នុងយុគសម័យថ្មី។ បើទោះមានការប្រឹងប្រែងពីអគ្គនាយកប្រតិបត្តិ Marissa Mayer ប៉ុន្តែ ពេលនេះ Yahoo នៅសល់តែផ្នែកមួយក្នុងចំណោមអនុស្សាវរីយ៍របស់អ្នកប្រើប្រាស់ក្នុងបណ្ដាទសវត្សរ៍ឆ្នាំ ១៩៩០៕

ប្រែសម្រួល ៖ តារាប្រភព ៖ reuters