សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទ័នេះថានិងធ្វើការបញ្ជូន
ស្បៀងអាហារជំនួយទៅកាន់ប្រទេសកូរ៉េខាងជើងដែលបានជួបប្រទះនិងគ្រោះទឹក
ជំនន់, បន្ទាប់ពីនាវាសង្គ្រោះរបស់សហរដ្ឋអាមេរិចបានមកដល់ប្រទេសកុំម្មុយនីស
នេះ បើទោះបីជាស្ថានការណ៍នៅតែបន្តតានតឹងនៅឡើយ។
លោក Chun Hae-Sung អ្នកនាំពាក្យរបស់ក្រសួងបង្រួបបង្រួមជាតិកូរ៉េបាននិយាយ
ថា �ជំនួយសង្គ្រោះជើងទី១ និងត្រូវបានទៅដល់នៅសប្តាហ៍ក្រោយ�។ នៅដើមខែ
សីហាកន្លងទៅនេះ ទីក្រុងសេអ៊ូលបានផ្តល់នៅជំនួយទៅដល់ប្រទេសកូរ៉េខាងជើង
ដែលទទួលរងគ្រោះដោយទឹកជំនន់នោះសរុបជាទឹកប្រាក់ ជាង ៥ ពាន់លានវ៉ុណ
ដែលស្មើរ និង ៤.៧លានដុល្លា ដែលរួមបញ្ចូលទាំងថ្នាំពេទ្យ, មីសម្រន់, ចំណីអាហារ
សំរាប់កុមារ, និងសម្ភារៈផ្សេងៗទៀត។
នេះគឺជាជំនួយដ៏ធំមួយរបស់ទីក្រុងសេអ៊ូលទៅកាន់កូរ៉េខាងជើងបន្ទាប់ពីការប៉ះទង្គិច
នៅលើកោះមួយក្នុងប្រទេសកូរ៉េខាងត្បូងកាលពីខែវិច្ជិកាដែលបានធ្វើអោយទំនាក់
ទំនងឈានទៅរកការកកស្ទះ។
កូរ៉េខាងជើងបានបដិសេធទៅលើការលិចនាវានៅព្រំដែនរវាងប្រទេសទាំងពីរកាលពី
ខែវិច្ឆកា ដែលបានសំលាប់មនុស្សចំនួន ៤នាក់ ដែលក្នុងនោះមានប្រជាជនសាមញ្ញ
ពីរនាក់។ ប្រទេសកូរ៉េខាងជើងដែលជាធម្មតាតែងតែខំប្រឹងចិញ្ចឹមប្រជាជនរបស់ពូក
គេពេលនេះបានចេញផ្សាយអំពីភាពគ្មានជំរកនិងការបំផ្លាញដ៏ធំមួយទៅលើដីស្រែ
របស់ប្រជាជនរបស់គេដែលកើតឡើងដោយសារតែ ខ្យល់ព្យុះនិង ការភ្លាក់ដ៏ខ្លាំងនៅ
ក្នុងរដូវក្តៅនេះ។ ជំនួយជាង ៩០ តោនរបស់ភ្នាក់ងារជួយសង្រ្គោះសំរាប់គ្រោះអាសន្ន
របស់សហរដ្ឋអាមេរិច តាមរយៈរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិច និងមកដល់ប្រទេស
កូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះ ដែលរួមមាន តង់, ភួយ, ឧបករណ៍ចំរោះទឹក, និងថ្នាំសង្កូវ
ផ្សេងៗ៕
ដកស្រង់ចេញពី Channel News Asia
ប្រែសំរួលដោយ វឌ្ឍនា