គម្រោងរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ស្ដីអំពីការតាំងលំនៅឋានដែលសហការណ៍ជាមួយអន្តរជាតិ នៅលើឋានព្រះចន្ទ កំពុងតែកើតឡើងបន្តិចម្ដងៗ។

/

គំនិតមួយ​ស្ដីអំពីផ្ទះ​នៅលើឋានព្រះចន្ទ

នេះប្រហែលជាគោលដៅប្រាកដនិយមជាង បើធៀបនឹងគម្រោងទៅរស់នៅលើភពព្រះអង្គារ ហើយបើសិនជោគជ័យ “ភូមិនៅលើឋានព្រះចន្ទ” នឹងក្លាយជាកន្លែងត្រៀមសម្រាប់មនុស្ស។

ការប្រកួតប្រជែងឡើងទៅឋានព្រះចន្ទ

កាលពីឆ្នាំទៅ ESA បានប្រកាសអំពីគម្រោងសាងសង់កន្លែងរស់នៅមួយនៅលើឋានព្រះចន្ទ ដែលត្រូវបានហៅថា “ភូមិព្រះចន្ទ” (Moon Village)។ ភូមិនេះគឺជាជំហានបន្ទាប់ នៅពេលស្ថានិយអវកាសអន្តរជាតិ (ISS) ឈប់ដំណើរការនៅឆ្នាំ ២០២៤។

ESA មិនមែនជាទីភ្នាក់ងារអវកាសតែមួយដែលផ្ដោតខ្លាំងទៅលើឋានព្រះចន្ទ។ ក្រុមហ៊ុន Foster + Partners នៅអង់គ្លេសក៏បានបង្កើតកំណែគំរូរបស់ពួកគេ អំពីកន្លែងរស់នៅលើឋានព្រះចន្ទ។ ផ្ទះដែលមានដើមឈើនៅខាងក្នុង ត្រូវបានតភ្ជាប់គ្នា និងអាចការពារមនុស្សពីវិទ្យុសកម្ម និងបំណែកនានាពីអវកាស។

Google Lunar XPRIZE ក៏បានបង្កើតកម្លាំងមួយក្រុមរបស់ខ្លួនដើម្បីត្រៀមដណ្ដើមដីនៅលើឋានព្រះចន្ទ។ ឥណ្ឌា រុស្ស៊ី ជប៉ុន និងទីភ្នាក់ងារអវកាសចិន ក៏កំពុងប្រកួតប្រជែងដើម្បីគ្រប់គ្រងដីនៅលើឋានព្រះចន្ទ។

កន្លែងត្រៀមសម្រាប់ការពារការដាច់ពូជនៃមនុស្ស និងសត្វ

មនុស្សមួយចំនួនយល់ថា ការចំណាយប្រាក់ជាច្រើនទៅលើការសិក្សាស្រាវជ្រាវអវកាសគឺជារឿងឥតប្រយោជន៍ ពិសេសគឺខណៈដែលមនុស្សជាច្រើននៅលើផែនដីកំពុងត្រូវស្លាប់ដោយសារគ្មានអាហារ។

/

Google Lunar XPRIZE ក៏បានបង្កើតកម្លាំងមួយក្រុមរបស់ខ្លួនដើម្បីត្រៀមដណ្ដើមដីនៅលើឋានព្រះចន្ទ

បើទោះជាការយល់ឃើញខាងលើគឺជាការពិត ប៉ុន្តែ អ្នកវិទ្យាសាស្ដ្រយល់ថា បើសិនយើងមិនសាងសង់ទីជម្រកនៅក្រៅផែនដី មនុស្សនឹងត្រូវដាច់ពូជនៅពេលណាមួយមិនខាន ទោះវាកើតឡើងដោយសារឥទ្ធិពលពីខាងក្រៅ ដូចផ្កាយដុះកន្ទុយ ឬដោយសារសង្គ្រាម។

ដែនដីអាណានិគមមួយនៅខាងក្រៅផែនដី នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការពារមនុស្សពីគ្រោះផុតពូជនៅលើផែនដី៕

ប្រែសម្រួល ៖ តារាប្រភព ៖ Khoahoc