កោះកុង ៖ យោងតាមការចុះផ្សាយតាមរយៈហ្វេសប៊ុកផេករបស់ រដ្ឋបាលខេត្តកោះកុង បានធ្វើការចេញផ្សាយជាសេចក្តីជូនដំណឹងដូចតទៅ ៖
ស្តីពីការផ្តល់កន្លែងស្នាក់នៅ ជូនដល់សិស្សានុសិស្ស ដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ។
ថ្ងៃពុធ ១២ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ចំពោះការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងជួយសម្រួលដល់ការស្នាក់នៅរបស់ប្អូនសិស្សានុសិស្ស ដោយឥតគិតថ្លៃ ដែលមានទីតាំង ២ កន្លែងដូចជា ៖ ទីតាំងទី ១ ស្ថិតនៅសាលាខេត្តកោះកុងចាស់ (ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង) និងទីតាំងទី ២ នៅឯ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះលុង (ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាប់នឹងបេនឡានចាស់) ។
រូបតំណាង
សម្រាប់ព័ត៌មានលម្អិត សូមធ្វើការទស្សនា សេចក្តីប្រកាសនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
ដោយ ៖ គន្ធា