ភ្នំពេញ ៖ ដោយសារតែចិត្ដមិនដាច់ និង នឹកកូនប្រុសអាយុជាង១ឆ្នាំពេក បានធ្វើឱ្យ បុរសជាប្ដី ដែលបានលែងលះ ជាមួយប្រពន្ធ របស់ខ្លួនអស់ រយៈពេលជាង៣ខែទៅហើយ នោះ បានសុខចិត្ដធ្វើដំណើរពីតាមខេត្ដមក រាជធានីភ្នំពេញ ដើម្បីតាមស្វែងរកប្រពន្ធ និងកូនប្រុស ក្នុងគោល បំណងចង់ត្រូវរ៉ូវនិង រស់នៅជាមួយគ្នាជាប្ដីប្រពន្ធឡើងវិញ ។ ប៉ុន្ដែ ផ្ទុយពីក្ដីស្រម៉ៃរបស់ខ្លួន នៅពេលដែលស្វះ ស្វែងរកស្ដ្រីជាប្រពន្ធ និងកូនប្រុស អាយុជាង ១ឆ្នាំ នៅម្ដុំផ្សារឯករាជ្យ៣ តាមបណ្ដោយ ផ្លូវវ៉េងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ ស្រាប់តែប្រពន្ធដែលលែងលះគ្នាមិន ទាន់ដាច់ ស្រេច បានប្រកែកមិនព្រមជានា ឡើងវិញ សុខចិត្ដធ្វើជាកម្មការិនីកាត់ដេរ យកលុយចិញ្ចឹមកូនប្រុស ដោយមិនចាំបាច់ ពឹងផ្អែកលើកម្លាំងញើសឈាមបុរសជាប្ដី។

ដោយសារតែស្ដ្រីជាប្រពន្ធ មិនព្រមត្រូវ រ៉ូវឡើងវិញ បុរសជាប្ដីបានចាប់ប្រពន្ធក្នុង គោលបំណងយកទៅផ្ទះវិញ នៅឯស្រុក កំណើត រហូតដល់មាន ការទាស់ទែងគ្នាបែក ផ្សែង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះទៅជួយអន្ដរាគមន៍ ហើយសម្រប សម្រួល ឱ្យពួកគេទាំងពីរនាក់ ត្រឡប់ទៅកាន់ស្រុក កំណើតវិញ ហើយធ្វើការលែងលះសាជាថ្មី ឬយកគ្នាជាប្ដីប្រពន្ធឡើងវិញ គឺអាស្រ័យ ទៅលើការ សម្រេចចិត្ដរបស់ពួកគេទាំងពីរ នាក់ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នេះ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០១៣ ស្ថិតនៅមុខតូបលក់ដូរមួយកន្លែង ក្នុងផ្សារឯករាជ្យ៣ មានបុរស និងស្ដ្រីពីរនាក់ ឈ្លោះប្រកែកគ្នា ដែលមុន ដំបងឡើង គេនឹកស្មានថា ជាករណីបទល្មើស អ្វីមួយ ប៉ុន្ដែពេលសួរនាំទៅ ទើបដឹងថា ជា ការទាស់ទែងគ្នា រវាងប្ដីប្រពន្ធដែលបានលែង លះ អស់រយៈពេលជាង៣ខែ ដោយបុរសជា ប្ដីបានទៅធ្វើជាកម្មករដាំដំឡូង នៅខេត្ដបន្ទាយមានជ័យ រីឯស្ដ្រីជាភរិយាមកធ្វើជាកម្មការិនីកាត់ដេរនៅភ្នំពេញ ដោយនាំយកកូនប្រុសម្នាក់ ដែលជាចំណងអាពាហ៍ពិពាហ៍របស់ពួក គេទាំងពីរ មកនៅជាមួយ ដើម្បីចិញ្ចឹមបីបាច់ ។

ប្រជាពលរដ្ឋបានបន្ដថា តាមរយៈការសួរនាំបុរសជាប្ដីឈ្មោះស៊ីណាតអាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិពាមកោះស្នា ឃុំ ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម រីឯស្ដ្រីភរិយា ឈ្មោះរិទ្ធ និមល អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិចាន់ល្ហុង ឃុំឈូក ខ្សាច់ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ ហើយ ពួកគេទាំងពីរនាក់ ដោយសារតែមានជម្លោះ ក្នុងគ្រួសារ និងមិនអាចរស់នៅជាមួយគ្នា បានសម្រេចលែងលះ ដែលរហូតមកដល់ ពេល ការលែងលះរបស់ពួកគេ អស់រយៈ ពេលជាង៣ខែមកហើយ ។ ក្រោយពីការ លែងលះ បុរសជាប្ដី បានធ្វើដំណើរទៅធ្វើ ការជាកម្មករដាំដំឡូង ក្នុងខេត្ដបន្ទាយមាន ជ័យ រីឯស្ដ្រីជាភរិយាមកធ្វើការជាកម្មការិនី កាត់ដេរ នៅភ្នំពេញ ។

បុរសជាប្ដី ដោយសារតែនឹកកូនប្រុសខ្លាំង ពេក ទើបខំស្កាត់មកភ្នំពេញ ក្នុងគោលបំណង សុំភ្ជាប់និស្ស័យឡើងវិញ ជាមួយប្រពន្ធ ប៉ុន្ដែដោយ សារតែមិនត្រូវរ៉ូវគ្នា ទើបបង្កឱ្យ មានជម្លោះកើតឡើងតែម្ដង ។

ទាក់ទិនការឈ្លោះទាស់ទែងគ្នារវាងប្ដី ប្រពន្ធទាំងពីរនាក់ខាងលើនេះ នាយនគរ បាល ប៉ុស្ដិ៍ស្ទឹងមានជ័យ លោកម៉ៅ សាវឿន បានឱ្យដឹងថា ក្រោយ ពីមានរឿង នេះកើត ហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានរបស់ លោក បានចុះទៅជួយសម្របសម្រួលនិងអន្ដរាគមន៍ រហូតដល់ពួកគេទាំងពីរ នាក់ បានឈប់ឈ្លោះគ្នា ហើយសុខចិត្ដធ្វើដំណើរទៅស្រុកកំណើត ដោយធ្វើការលែងលះសារជាថ្មីនៅទីនោះ ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួន ដែលឈរមើលហេតុការណ៍ខាងលើនេះ បានផ្ដល់ជាយោបល់ឱ្យពួកគេទាំងពីរនាក់ គួរតែយកគ្នាវិញរស់នៅ ដើម្បីចិញ្ចឹមកូន ប្រុស ដែលមានអាយុ ជាង ១ឆ្នាំ ដែលគ្នាមិន បានដឹងអ្វីនោះឡើយ ៕

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល