ព័ត៌មានអន្តរជាតិ ៖ យោងតាមអត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេស  chinadailyដែលទើបតែបានចេញផ្សាយ កាលពីវេលាព្រឹកមិញ ពោលគឺ ប៉ុន្មានម៉ោងមុននេះអោយដឹងថា នៅឯប្រទេសចិនឯណោះវិញ នៅក្នុងក្រុង Shenzhen  នាខេត្ត​ Guangdong ត្រីរាប់ពាន់គីឡូក្រាមត្រូវបានរកអោយឃើញថា ងាប់អណ្តែតត្រា ពាសពេញផ្ទៃទឹកទន្លេ និងបឹង។

width=442

គួរបញ្ជាក់ផងដែរថា ករណីបំពុលទឹកស្លាប់ត្រីរាប់ពាន់គីឡូក្រាមខាងលើនេះ​បានកើតឡើងកាលពីថ្ងៃអង្គារ ម្សិលមិញនេះ   ស្របពេលដែលមកដល់វេលាថ្ងៃពុធ​  អាជ្ញារធរមានសមត្តកិច្ច ក៏កំពុងតែចេញយុទ្ធនាការស្រង់ និងសម្អាតផ្ទៃទឹកចេញ។ ប្រភពសារព័ត៌មានដដែលបន្ថែមថា ត្រីដែលងាប់អណ្តែតត្រា ពេញទៅទន្លេទាំងនោះ ត្រូវបានគេជឿថា អាចនឹងមានចំនួនគីឡូដល់ទៅ ៧,៥០០ គីឡូក្រាមឯណោះ។

width=438

បន្ថែមពីលើនេះ បន្ទាប់ពីបានកើតមានឡើងនូវករណីខាងលើ អាជ្ញាធរក្នុងស្រុក បានចេញប្រតិបត្តិការ តាមដានស៊ើបអង្កេតរកមូលហេតុពិត  ដែលបានបណ្តាលអោយត្រីងាប់យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ  តែជាជំហានដំបូង  គេមានការសង្ស័យថា  មកពីការបង្ហូរទឹកស្អុយចេញពីរោងចក្រ ក៏ដូចជា ឧស្សាហកម្ម ចូលទៅក្នុងទឹកទន្លេ និងបឹង ៕

width=437

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ផ្អើលជម្លៀសខ្លួន ចេញពីយន្តហោះ ខណៈមានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ- រកឃើញផូស៊ីល សត្វចម្លែក មានអាយុកាលរស់នៅ ១៥ លានឆ្នាំមុន- ដុតសម្លាប់កូនស្រីតូច ចោលក្នុងធុងសម្រាម រួចប៉ុនប៉ងធ្វើអត្តឃាត- ផ្អើលទាំងព្រឹក ខណៈសំណង់អាគារពាណិជ្ជកម្ម កំពស់ ២២ ជាន់ ឆេះសន្ធោសន្ធៅ- ស្លាប់ ៣ នាក់លើឡានក្រុង ក្រោយពីមានការចាក់សម្លាប់រង្គាល នៅទីសាធារណៈ

ប្រែសម្រួល ៖ កុសលប្រភព ៖ chinadaily