បន្ទាប់ពីការកឃើញនូវច្រកគេចខ្លួនសម្ងាត់ និង ភូមិគ្រឹះដ៍ប្រណីតរបស់ក្រុមគ្រួសារលោក
កាដាហ្វី នៅថ្ងៃទី ២៨ ខែ សីហា កន្លងទៅ សារព័ត៍មានបរទេសមួយបានផ្សាយពីការ
រកឃើញនូវយន្តហោះប្រណីតមួយរបស់លោកកាដាហ្វី។

យន្តហោះប្រភេទ Airbus A340 ត្រូវបានទិញក្នុងតម្លៃ ប្រមាណ ១១៨ លានដុល្លាអាមេរិក។
បន្ទាប់ពី អង្គការណាតូបានបង្កើតឲ្យមានតំបន់គ្មានការហោះហើរនៅលីប៊ី ត្រូវបានគេចត
ចោលនៅប្រលានយន្តហោះអន្តជាតិនាទីក្រុងទ្រីប៉ូលី។

កាលពីឆ្នាំ ២០០៩ កន្លងទៅ យន្តហោះនេះត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងម្តងរួចមក
ហើយ នៅពេលដែលលោកកាដាហ្វីបានបញ្ជាឲ្យហោះហើរទៅកាន់ទីក្រុង Glasgow ដើម្បី
ទទួលយក លោក Abdelbaset Ali Mohmed al Megrahi ដែលត្រូវបានតុលាការ កាត់ទោស
ឲ្យជាប់គុកអស់មួយជីវិត ដោយសារលោកបានរៀបចំគម្រោងដាក់គ្រាប់បែក ជើងយន្តហោះ
Pan Am Flight 103 កាលពីឆ្នាំ ១៩៨៨។

លោក Abdelbaset Ali Mohmed al Megrahiត្រូវបានលោក កាដាហ្វី បញ្ជូនយន្តហោះប្រណីត
នេះ ទៅទទួលយក ក្រោយពីតុលាការដោះលែង ដោយសារតែលោកមានជម្ងឺ មហារីក ហើយគ្រូពេទ្យជឿជាក់ថា លោកអាចរស់នៅរយៈពេល តែ ២ ទៅ ៣ សប្ដាហ៍ក្រោយពេល
ដោះលែងប៉ុណ្នោះ។ក៍ប៉ន្តែលោកនៅរស់ដល់សព្វថ្ងៃ៕





(telegraph/wikipedia/bbc/mirror)