អ្នកស្រីSoraida Salwala បានបង្កើតមន្ទើរពេទ្យសំរាប់សត្វដំរីមុនគេបង្អស់នៅក្នុង
តំបន់អាស៊ីអាគ្នេយ៏ តំាងពីឆ្នាំ ១៩៩៣ ស្ថិតនៅក្នុងខេត្ត Lampang ប្រទេសថៃ។
មូលហេតុដែលអ្នកស្រីបានបង្កើតមន្ទើរពេទ្យនេះឡើងពីព្រោះដោយសារតែកាលពី
អ្នកស្រីនៅវ័យកុមារ អ្នកស្រីបានជិះដំរីកំសាន្តជាមួយឪពុករបស់គាត់ បន្ទាប់មាន
ហេតុការណ៏មួយដោយមិននឹកស្មានគឺមានឡានមួយគ្រឿងបានជិះមកបុកដំរីនោះ
តែម្តង បន្ទាប់មកអ្នកស្រីបានប្រាប់ទៅឪពុកគាត់ថាអោយឆាប់យកដំរីមួយក្បាល
នេះយកទៅមន្ទើរពេទ្យប៉ុន្តែឪពុកគាត់បានតបយ៉ាងអស់សង្ឃឹមថាដំរីមួយក្បាលនេះ
គឺគ្មានមន្ទើរពេទ្យសំរាប់វាឡើយ។បន្ទាប់ពីអ្នកស្រីបានលឺសំដីនេះហើយអ្នកស្រីបាន
អស់សង្ឃឹមនិងកើតទុក្ខយ៉ាងខ្លំាង រហូតដល់សំរេចិត្តបង្កើតមន្ទើរពេទ្យសំរាប់សត្វដំរី
នៅឆ្នាំ១៩៩៣។




នៅក្នុងមន្ទើរពេទ្យមួយនេះបានខិតខំប្រឹងប្រែងព្យាបាលទៅលើសត្វដំរីដែលឈឺរងរបួស ត្រូវគ្រាប់បាញ់ពីព្រានព្រៃ បាក់ឆ្នឹង និងជំងឺជាច្រើនប្រភេទទៀត។

គួសផងដែរថាមន្ទើរពេទ្យនេះ បានបើកបំរើការអស់រយៈពេលជាង៨ឆ្នាំរួចមកហើយ ទំាងដំនើរការជួយគំាពារសត្វដំរី និងថែរក្សាព្យាបាលបានដំរីជាច្រើនក្បាលផងដែរ។





ដោយ ខេមរៈ
(amusingplanet)