មេដឹកនាំអជ្ញាធរជាតិបណ្តោះអាសន្នសម្រាប់ប្រទេស លីប៊ីហៅកាត់ថា (NTC) លោក
មូសតាហ្វា អាប់ដែល ចាលីល(Mostafa Abdel Jalil) បានចេញសេចក្ដីថ្លែងការណ៍
តាមទូរទស្សន៍កាលពីថ្ងៃសៅរ៍ កន្លងទៅថា លោក ផ្តល់រយៈពេល មួយសប្ដាស៍សម្រាប់
ឲ្យពួកដែលគាំទ្រលោក កាដាហ្វី ចុះចូល។
ក្នុងសេចក្ដីថ្លែងការណ៍នោះ លោក ចាលីល បាននិយាយថា ពួកអ្នកប្រឆាំង ដឹងអ្វីដែល
អ្នកគាំទ្រលោក កាដាហ្វីកំពុងធ្វើ នៅតំបន់ Sirte និង Bani Walid ហើយលោកអំពាវនាវ ឲ្យពួកគេទម្លាក់អាវុធ ក្នុងងរយៈពេលមួយសប្ដាស៍។
ទន្ទឹមនឹងនេះ លោកបានឲ្យដឹងថា NTC បានបង្កើតគណកម្មាធិការ សម្រាប់រក្សារសន្ដិសុខ
និង សណ្ដាប់ធ្នាប់ទីក្រុង ទ្រីប៉ូលី៕(xinhua news)