(អាមេរិក)៖ ព្យុះកំណាច Hurricane Matthew ដែលជាខ្យល់ព្យុះដ៏សាហាវជាងគេនៅក្នុងតំបន់ Caribbean នៅក្នុង រយៈពេលជិតមួយទសវត្សមកនេះបានបោះពួយយ៉ាងលឿន សំដៅទៅកាន់ភាគខាងត្បូង សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក) ខណៈលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានប្រកាសដាក់រដ្ឋ Florida និងរដ្ឋ South Carolina ក្នុងភាពប្រកាសអាសន្ន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០១៦។

/

ព្យុះកំណាច Hurricane Matthew បានផ្តាច់យកជីវិតមនុស្សយ៉ាងហោចណាស់ចំនួន ២៩៩នាក់ ដែលភាគ ច្រើននៅក្នុងប្រទេសហៃទី។ ជាមួយគ្នានេះដែរ អាជ្ញាធរសហរដ្ឋអាមេរិកក៏បានចេញសេចក្តីប្រកាសជូនដំណឹង ដល់ប្រជាជនជាង១.៥លាននាក់ ជាពិសេសនៅតាមតំបន់ឆ្នេរនៃរដ្ឋផ្ល័ររីដា ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក៏ដូចជា ជម្លៀសខ្លួនចេញពីតំបន់ ដែលអាចនឹងទទួល រងការវាយប្រហារដោយខ្យល់ព្យុះមួយនេះ។

សូមជំរាបថា បើតាមមជ្ឈមណ្ឌលការពារព្យុះជាតិអាមេរិក ព្យុះ Hurricane Matthew ដែលអាចនឹងបាក់បោក ក្នុងល្បឿនខ្យល់ដល់ទៅ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេព្យាករណ៍ថានឹងធ្វើដំណើរទៅកាន់ឆ្នេរ សមុទ្រអាត្លង់ទិច នៃរដ្ឋផ្ល័ររីដា នៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក)៕

/

/\

/

ប្រភព ៖ CNA