សារព័ត៍មានបរទេសបានឲ្យដឹងថា គេហរទំព័ត៍បណ្ដាញសង្គម Facebook នឹងមានបញ្ចូល
នូវសេវាកម្ម បន្ថែមដែលអាចឲ្យអ្នកប្រើប្រាស់អាចស្ដាប់ចំរៀងមានដូចជាសេវាកម្ម
Rhapsody Spotify MOG និង Rdio ជាដើម។

អ្នកតំណាងឲ្យគេហទំព័រ Facebook បានប្រាប់អ្នកសារព័ត៍មាន AFP ថា ក្រុមហ៊ុនដែលផ្ដល់
សេវាកម្មចំរៀងល្បីៗ ដូចជា Rhapsody ជាដើម នឹងសហការជាមួយ Facebook ហើយអ្នក
ប្រើប្រាស់អាចប្រើប្រាស់គណនេយ្យរបស់ Facebook ដែលមានស្រាប់ដើម្បីទទួល
បានសេវាកម្មនេះ។សេវាកម្មនេះគ្រោងនឹងចេញនៅ ចុងខែសីហានេះ៕

(gazettebw/channel news asia)
ដោយៈសំអាត