អគ្គីភ័យត្រូវបានឆាបឆេះមួយចំហៀងនៃអាគាររោងចក្រ Benoi កាលពីព្រឹកថ្ងៃសៅរ៍នេះ។
បើតាមភ្នាក់ងារប៉ូលិសរបស់ Singapore បានអោយដឹងថា សញ្ញាប្រុងប្រយត្ន័បានស្រែក
ឡើងនៅម៉ោង ៤ទាបភ្លឺ។

នៅពេលដែលភ្នាក់ងារពន្លត់អគ្គីភ័យបានទៅដល់ តំបន់នោះពោរពេញទៅដោយផ្សែងខ្មៅ។ បុគ្គលិកធ្វើការនៅរោងចក្រនោះទាំងអស់បានចាកចេញដោយសុវត្ថិភាព។ ភ្នាក់ងារពន្លត់
អគ្គីភ័យបានចំណាយពេលមួយម៉ោងដើម្បីធ្វើការពន្លត់ភ្លើង និងប្រើអស់រថយន្តទឹក ២១គ្រឿង និងមានការចូលរួមពន្លត់ដោយភ្នាក់ងារពន្លត់អគ្គីភ័យចំនួន៦០រូប។ការសេពអង្កេតនៅតែបន្ត
តាមដានអំពីមូលហេតុនៃអគ្គីភ័យនេះ៕
ដកស្រង់ចេញពី Channel News Asia
ប្រែសំរួលដោយ វឌ្ឍនា