ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងបន្ទាប់ពីខ្មាន់កាំភ្លើង  បានបើកការវាយប្រហារបាញ់គ្រាប់ពិត  ចំក្បាលជនស្លូតត្រង់ដល់ទៅ៥ នាក់ កាលពីវេលាល្ងាចម្សិលមិញនេះ នៅឯក្រុង Houston រដ្ឋ តិចសាស់ សហរដ្ឋអាមេរិកនេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស nbcnews ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា   ភ្លាមៗនោះ  ក៏មានកិច្ចអន្តរាគមន៍ចុះជួយសង្គ្រោះជាបន្ទាន់ ពីសំណាក់សមត្តកិច្ចប្រចាំតំបន់  តែជាអកុសល មនុស្ស ៣  នាក់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ        ខណៈពេលដែលពីរនាក់ផ្សេងទៀត  ត្រូវបានសមត្តកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង  Memorial Hermann Texas Trauma Institute តាមរយៈជើងហោះហើរឧទ្ធម្ភាគចក្រ។

width=445

បន្ថែមពីលើនេះ ប្រភពព័ត៌មានច្បាស់ការណ៍មួយនេះ  អះអាងបន្ថែមថា ករណីខ្មាន់កាំភ្លើងដៃប្រដាប់ដោយអាវុធ  ចេញធ្វើសកម្មភាពវាយប្រហារ  បាញ់គ្រាប់ពិតលើកនេះ  បានកើតឡើងកាលពីវេលាល្ងាចម្សិលមិញនេះ  ពោលគឺវេលាម៉ោង ៤និង ៣០ នាទី (ម៉ោងក្នុងស្រុកសហរដ្ឋអាមេរិក ) នៅឯតំបន់ទីប្រជុំជន Peppermill Place ភាគពាយព្យក្រុង Houston រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ ផ្ទុយទៅវិញ  ខ្មាន់កាំភ្លើង  ដែលត្រូវបានគេជឿថា ជាមនុស្សប្រុស  ពេញវ័យ នោះ  បានរត់គេចខ្លួនដោយសុវត្ថិភាព  បន្ទាប់ពីមានការវាយប្រហារលើកនេះ តែទោះជាយ៉ាងណា ក្រុមមន្រ្តីប៉ូលីស ក៏កំពុងតែធ្វើការតាមដាន ស៊ើបអង្កេត រកតំរុយ និងកំណត់អត្តសញ្ញាណ ដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួន៕

ប្រែសម្រួល ៖ កុសលប្រភព ៖ nbcnews