បើនិយាយដល់ប្រទេសថៃតើអ្នកនឹងឃើញអ្វីមុនគេ? ប្រាកដណាស់លោកអ្នកប្រាកដជា
នឹកដល់មនុស្សខ្ទើយ
​ហើយមើលរូបខាងលើតើអ្នកយលើថាពួកគេគឺជាសិស្សស្រីឬ?
មិនមែនទេពួកនាងទាំងពីរគឺជាខ្ទើយ​ណាបាទ! នៅប្រទេសថៃអ្នកអាចនឹងជួបប្រទះ
មនុស្សខ្ទើយស្ទើគ្រប់ទីកន្លែង
គ្រាន់តែពេលខ្លះអ្នកបែង​ចែកមិនដឹងថានរណាជាខ្ទើយ
តែប៉ុណ្ណោះ
ព្រោះពួកគេមានរូបរាងស្អាតជាមនុស្សស្រីទៅទៀត។

បើទោះជាខ្ទើយមានរូបរាងដូចជាស្រីយ៉ាងណាក៏ដោយក៏ប៉ុន្តែនៅអត្តសញ្ញាណប័ណ្ណ
នៅតែមាន
ភេទជាមនុស្សប្រុសដដែល។

ជាទូទៅនៅប្រទេសថៃគេសង្កេតឃើញថាខ្ទើយភាគច្រើនគឺរស់នៅក្នុងគ្រួសារអ្នកក្រីក្រ។



ទោះជានៅប្រទេសថៃមានខ្ទើយស្ទើរគ្រប់ទីកន្លែងហើយបានក្លាយទៅជារឿងធម្មតា
ហើយក្តី
ក៏ប៉ុន្តែ​នៅក្នុងក្រសែភ្នែកមនុស្សធម្មតាមួយចំនួននៅតែមើលស្រាលពួកគេនឹងទុកពួកគេដូចជាល្បែងកំសាន្តដដែល។សំរាប់ពួកគេអាចរកចំណូលបាន
ច្រើន
គឺមានមិនច្រើននោះទេភាគច្រើនពួក​គេខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បី
រកប្រាក់
ទុកបំរុងពេលពួកគេចូលវ័យចំណាស់នឹងគ្មានកូនជាទីពឹង​ពាក់។


តើនរណាម្នាក់ចង់កើតមកជាមនុស្សខ្ទើយប៉ុន្តែនេះជាព្រមលីខិតដូច្នេះហើយយើង
មិនគួមើល
​ងាយឬស្អប់ខ្ពើមពួកគេឡើយ។

ទោះបីជាពួកគេរស់ក្រោមក្រសែភ្នែកសើចចំអកពីអ្នកដទៃយ៉ាងណាក្តីពួកគេនៅតែ
រស់បានដូចជាអ្នក
​ដទៃអីចឹងដែរក៏ព្រោះតែពួកគេបានទទួលស្គាល់នៅជោគវាសនា
របស់ពួករួចទៅហើយ។






ដោយ ខេមរៈ
(Guang Ming Wang)