ម្ដាយរបស់និស្សិតស្រីដែលត្រូវបានគេចាប់រំលោភនៅលើរថយន្ដក្រុង កាលពីខែមុន យល់ថា ជនល្មើសទាំង ៦នាក់នាក់ដែលបានចូលរួមចាប់រំលោភកូនស្រីរបស់គាត់ គឺសមនឹងត្រូវកាត់ទោសប្រហារជីវិត។

មកដល់ពេលនេះ សាធារណជន ឥណ្ឌា នៅតែមានការយកចិត្តទុកដាក់ និងតាមដានបញ្ហាទាក់ទឹននឹងរឿងរំលោភនិស្សិតស្រីម្នាក់ អាយុ ២៣ឆ្នាំ រហូតដល់បាត់បង់ជីវិត កាលពីខែធ្នូ ឆ្នាំ ២០១២ នៅក្រុង New Delhi ។ បុរសទាំង ៥នាក់ ដែលត្រូវបានចោទប្រកាន់ថា បានចូលរួមចាប់រំលោភនិស្សិតស្រីនោះ ត្រូវបាននាំខ្លួនឡើងតុលាការ កាលពីថ្ងៃទី ៧មករា    កន្លងទៅ។ ប្រសិនតុលាការសម្រេចថា ពួកគេមានទោស នោះពួកគេនឹងត្រូវប្រហារជីវិត។ ចំណែកជនជាប់ចោទម្នាក់ដែលមានអាយុ ១៧ឆ្នាំ នឹងត្រូវបាននាំខ្លួនឡើងតុលាការមួយសម្រាប់ជនជាប់ចោទក្រោមអាយុ ១៨ឆ្នាំ ដូច្នេះ បុរសនេះប្រហែលជានឹងមិនត្រូវបានកាត់ទោសប្រហារជីវិតនោះទេ។/         ក្រុមបាតុករ ប្រឆាំងនឹងករណីរំលោភនិស្សិតស្រី នៅលើរថយន្ដក្រុង នៅឥណ្ឌា

នៅក្នុងការបញ្ចេញយោបល់ជាលើកដំបូង បន្ទាប់ពីកូនស្រីរបស់គាត់   ត្រូវបានគេចាប់រំលោភ អ្នកម្ដាយរបស់នារីរងគ្រោះថ្លែងប្រាប់ទំព័រ The Times of India ​ថា ជនជាប់ចោទទាំងអស់ បូករួមទាំងបុរសម្នាក់ដែលមានអាយុ ១៧ឆ្នាំ សុទ្ធតែសមនឹងត្រូវប្រហារជីវិត។     អ្នកស្រីដែលជាម្ដាយរបស់នារីរងគ្រោះនិយាយថា នៅមុនពេលស្លាប់ កូនស្រីគាត់បានប្រាប់ថា បុរសដែលមានអាយុ ១៧នោះ គឺជាជនដែលប្រព្រឹតអំពើរំលោភមកលើរូបនាងយ៉ាងសាហាវបំផុត។

អ្នកស្រីស្លែងថា ៖ ពេលនេះ ប្រការដែលធ្វើឱ្យយើងខ្ញុំបានធូរស្រាលចិត្តបន្ដិច គឺក្រុមជនល្មើសត្រូវបានដាក់ទោស។ ពួកគេទាំងអស់សមនឹងទទួលទោសប្រហារជីវិត។

យ៉ាងនេះក្ដី តាមច្បាប់របស់ ឥណ្ឌា  ជនល្មើសដែលមានអាយុក្រោម ១៨ឆ្នាំ   នឹងមិនត្រូវបានកាត់ទោសប្រហារជីវិតនោះទេ។ ប៉ុន្ដែ ក្រុមសង្គមស៊ីវិលមួយចំនួនបានអំពាវនាវ ឱ្យរដ្ឋាភិបាលពិនិត្យ និងកែច្បាប់នេះឡើងវិញ ដើម្បីបើកផ្លូវឱ្យជនល្មើសក្រោមអាយុ ១៨ ដែលគួរស្លាប់ ត្រូវទទួលទោសប្រហារជីវិត៕

 

ដោយ ៖ សីហាប្រភព ៖ VE