ឧត្តមសេនីយ៍ អាឡេចសានទ្រើ ហ្សេលីន បានធ្លាប់មានប្រសាសន៍ថា យន្ដហោះជំនាន់
ទី៥ 5 T-50 ដែលរចនាដោយក្រុមហ៊ុន Sukhoi នឹងលេចធ្លោជាងគេបង្អស់ក្នុងចំណោម
យន្ដហោះប្រភេទនេះនាពេលបច្ចុប្បន្ន។

យន្ដហោះចម្បាំងជំនាន់ទី៥ T-50 ត្រូវបានផលិតឡើងទៅតាមកម្មវិធី PAK FA នឹង
ក្លាជាអនាគតថ្មីរបស់ទ័ពអាកាសរូស្ស៊ី។

T-50 ត្រូវបានគេធ្វើការពិសោធចាប់តាំងពីចុងឆ្នាំ១៩៩០។ក្រសួងការពារជាតិ រូស្ស៊ី
គ្រោងនឹងចាប់ផ្ដើមបែងចែង T-50 ទៅឱ្យទ័ពអាកាសនៃប្រទេសនេះក្នុងអំឡុងពេល
ពីឆ្នាំ២០១៣ដល់២០១៥។

ក្រសួងការពារជាតិរូស្ស៊ីគ្រោងនឹងចាប់ផ្ដើមបែងចែង T-50 ទៅឱ្យទ័ពអាកាសនៃ
ប្រទេសនេះក្នុងអំឡុងពេលពីឆ្នាំ២០១៣ដល់២០១៥។

យោងទៅតាមព័ត៌មានមួយដែលត្រូវបានចេញផ្សាយដោយទស្សនាវដ្ដីកូរ៉េខាងត្បូងនា
ពេលថ្មីៗនេះបានឱ្យដឹងថា យន្ដហោះគំរូ T-50 PAK FA ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុង
កម្មវិធីដេញថ្លៃនៃគម្រោងយន្ដហោះចម្បាំងជំនាន់ទី៣ KFX-III របស់ប្រទេសកូរ៉េខាត្បូង
ដើម្បីប្រកួតប្រជែងជាមួយ F-15SE Silent Eagle, F-35 Lightning II និង Eurofighter
Typhoon។

បច្ចុប្បន្ន T-50 ត្រូវបានជ្រើសរើសនិងកំពុងចចារជាមួយក្នុង សេអ៊ូល ពីបញ្ហាតម្លៃជា
កញ្ចប់សម្រាប់ផលិតយន្ដហោះ T-50 KFX-III ចំនួន៦០គ្រឿងដែលមានតម្លៃសរុបគឺ
៧,៨៦ពាន់លានដុល្លារ។

ករណីខាងលើអាចនឹងត្រូវបានគេបញ្ឈប់ទៅវិញប្រសឹនរដ្ឋបាលលោកអូបាម៉ា មានការអនុគ្រោះចំពោះទ្វេភាគីនិងយន្ដព្រមលក់ F-22 ជាមួយនឹង F-35 ទៅឱ្យប្រ
ទេសកូរ៉េ។យន្ដហោះ T-50 KFX-III ដែលបានចូលរួមក្នុងការដេញថ្លៃនៅ កូរ៉េ គឺជាកំ
ណែប្រហាក់ប្រហែលនឹងគំរូ FGFA មានអ្នកបើកពីរនាក់ដែល Sukhoi របស់រូស្ស៊ីកំពុង
សហការណ៍ជាមួយ HAL របស់ ឥណ្ឌាដើម្បីធ្វើការអភិវឍ្ឍ។

អគ្គមេបញ្ជាការកងទ័ពអាកាសរបស់ រូស្ស៊ី ឧត្តមសេនីយ៍ អាឡិចសានទ្រើ ហ្សេលីន
ធ្លាប់បានប្រកាសថា យន្ដហោះជំនាន់ទី៥ T-50 ដែលរចនាដោយក្រុមហ៊ុន Sukhoi នឹងលេចធ្លោជាងគេបង្អស់ក្នុងចំណោមយន្ដហោះប្រភេទនេះនាពេលបច្ចុប្បន្ន។
សូរិយ៉ា
(ប្រភពដើមពីកាសែតរូស្ស៊ី)