ក្រុមអ្នកបុរាណវិទូចិន ទើបបានធ្វើកំណាយរកឃើញសេះ រទេះសេះប្រយុទ្ធដែលត្រូវបាន
កប់ក្នុងផ្នូរបុរាណមួយកាលពីជំនាន់ស្ដេច ជូ នៅតំបន់ ឡូវយ៉ាង ខេត្ត ហាណាម។

រទេះសេះបុរាណចំនួន៤គ្រឿងត្រូវបានកប់នៅក្នុងផ្នូរដែលមានអាយុកាលចាប់តាំងពីឆ្នាំ
៧៧០មុនគ្រិសករាជ គឺប្រមាណជា៣.០០០ឆ្នាំបើគិតមកទល់ពេលនេះ។ការធ្វើកំណាយ
នេះក៏បានរកឃើញឧបករណ៍ជាច្រើនដែលធ្វើពីដីឥដ្ឋនិងអាវុធធ្វើពីលោហធាតុផងដែរ។

រទេះនិងសេះបុរាណដែលមានអាយុ៣.០០០ឆ្នាំនៅដូចដើមបំផុតដែលត្រូវបានរកឃើញ
នៅ ឡុវយ៉ាង ខេត្ត ហាណាម ប្រទេសចិន។
លទ្ធផលនៃកំណាយនេះគឺជាភស្ដុតាងបង្ហាញពីជំនាន់ប្រើប្រាស់សម្ភារធ្វើពីសំរិទ្ធិនៃគ្រួសារ
ត្រកូល ចូវ នៅប្រទេសចិន ហើយវាក៏បានផ្ដល់នូវទិន្នន័យសំខាន់សម្រាប់អ្នកស្រាវជ្រាវអំពី
ទំនៀមទំលាប់បញ្ចុះសពនិងសម្ភារបញ្ចុះជាមួយសាកសពរបស់ជនជាតិចិនកាលពីជំនាន់ តៃជូបណ្ដាឆ្អិងសេះកំពុងអូសរទេះចំបាំងដែលត្រូវបានសម្លាប់មុនពេលកប់នៅទីនេះ។

នេះក៏ជាផ្នូរបុរាណមួយមានកប់រទេះសេះបុរាណដែលរក្សាបាននូវភាពដើមបំផុតដែល
មិនធ្លាប់មានកាលពីមុនមក នៅប្រទេសចិន។
បណ្ដាសេះដែលត្រូវបានគេកប់ក្រោយពីពួកវាបានស្លាប់។






សូរិយ៉ា (ប្រភពដើម Daily Mail)