មានទីតាំងស្ថិតនៅក្នុងដីនៃរូងអំបិលក្រោមដីឈ្មោះ Solotvyno ក្នុងប្រទេស អ៊ុយក្រែន ។
ជារូងដែលត្រូវបានយកមកធ្វើជាមន្ទីរពេទ្យដើម្បីបំរើផលប្រយោជន៍ដល់មនុស្សទូទៅ តាម
រយៈវិធីព្យាបាលដ៏ចំឡែកមួយអស់រយៈជាច្រើនទសវត្សរ៍មកហើយ ។
បរិយាកាសបរិសុទ្ធត្រជាក់ ជាមួយបរិមាណអំបិលដ៏ច្រើនដែលមាននៅតាមជញ្ជាំងនៃរូង
គឺជាឱសងដ៏ពិសេសនិងសាកសិទ្ធក្នុងការព្យាបាលជំងឺផ្នែកផ្លូវដង្ហើមដល់អ្នកជំងឺទាំងឡាយ
ផងដែរ ។ ដើម្បីចៀសវាងបានការជ្រាបទឹក បន្ទប់ពិគ្រោះជំងឺនីមួយៗត្រូវបានគ្របដោយ
អាវភ្លៀង រឺក្រណាត់នីឡុង ។ មកដល់ទីនេះអ្នកជំងឺទាំងអស់ត្រូវដេកតំរៀបជួរគ្នានៅលើគ្រែ
ដោយមិនមានការបែងចែកជាបន្ទប់តាមប្រភេទជំងឺដូចនៅតាមមន្ទីរពេទ្យផ្សេងៗឡើយ ។
ជារៀងរាល់ឆ្នាំមន្ទីរពេទ្យនេះទទួលព្យាបាលអ្នកជំងឺបានប្រមាណជា ៥០០០ នាក់ ហើយ
ជារៀងរាល់ថ្ងៃមិនថាពេលណានោះទេ គឺមានអ្នកជំងឺប្រហែល ២០០នាក់បានមកព្យាបាល
នៅទីនេះ ។ ពួកគេមកទីនេះដើម្បីសាកល្បងព្យាបាលតាមវិធីថ្មីដោយប្រើអំបិល ហើយជា
ទូទៅពួកគេបានសំរាកនៅក្នុងមន្ទីរពេទ្យនេះរយៈពេលមួយយប់រឺពីរយប់ក៏មាន ។ ១ភាគ៣
នៃអ្នកជំងឺជាក្មេងតូចៗ និងជាទៀងទាត់គេវិលមកពិនិត្យជំងឺសារជាថ្មីនៅ ២៤ថ្ងៃក្រោយ។

បន្ទប់អ្នកជំងឺ

កន្លែងអង្គុយរង់ចាំពិនិត្យជំងឺ

បន្ទប់ពិគ្រោះជំងឺ


កន្លែងទុករបស់របស់អ្នកជំងឺ

ឧបករណ៍ព្យាបាលជំងឺ


បន្ទប់អាហាររបស់អ្នកជំងឺ

ផ្នែកខាងក្រៅនៃរូង ៕
(ពី Zing)
រដ្ឋា