គណកម្មធិការអន្ដរកាលរបស់ប្រទេសលីប៊ីកំពុងក្ដាប់បានព័ត៌មានសំខាន់ស្ដីពីកន្លែងលាក់
ខ្លួនរបស់មេដឹកនាំយោធា លោក មួម៉ារហ្គាដាហ្វី។ព័ត៌មានខាងលើត្រូវបានទូរទស្សន៍
Sky News ផ្សាយពីប្រភពដែលសុំមិនបញ្ចេញឈ្មោះកាលពីថ្ងៃទី២ខែកញ្ញាកន្លងទៅ ។ ទោះ
ជាយ៉ាងណាក៏ដោយ ទីតាំងជាក់លាក់ណាមួយដែលឧត្តមសេនី ហ្គាដាហ្វី កំពុងលាក់ខ្លួន
នោះមិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ។

គួររំលិកថាមុននេះលោកឧត្តមសេនី អូម៉ារ អាលហារីរី មេបញ្ជាការម្នាក់របស់ក្រុមបះបោរធ្លាប់
បានមានប្រសាសន៍ថា ឧត្តមសេនី ហ្គាដាហ្វី អាចនឹងកំពុងលាក់ខ្លួននៅក្នុងតំបន់ជាយក្រុង
ទ្រីប៉ូលី ឬក្នុងទីប្រជុំជន បានីវ៉ាលេត ដែលមានចម្ងាយ១៤០គីឡូម៉ែត្រ ប៉ែកអាគ្នេយ៍នៃទីក្រុង
ទ្រីប៉ូលី។
ទោះជាយ៉ាងណាក៏ដោយ ឧត្តមសេនីរូបនេះក៏បានទទួលស្គាល់ផងដែរថា លោកហ្គាដាហ្វី
អាចនឹងមានទីតាំងលាក់ខ្លួននៅកន្លែងដទៃ។ ក្នុងខណៈនោះដែរ កងកម្លាំងបះបោកំពុង
ប្រមូលកម្លាំងវាយលុកចូលទៅកាន់ទីតាំងរឹងមាំចុងក្រោយរបស់កងទ័ពរដ្ឋាភិបាលនៅតំបន់
ស៊ើរតេ បានីវ៉ាលីត និងនៅទីក្រុងដែលស្ថិតនៅភាគខាងត្បូង សាបហា ហើយតាមគម្រោង
កងកម្លាំងនឹងបញ្ចប់ការបះបោរទម្លាក់រដ្ឋបាលប្រធានាធិបតេយ្យ ហ្គាដាហ្វី នៅថ្ងៃទី១០ខែ
កញ្ញាខាងមុខ។
កាលពីថ្ងៃទី ២ខែកញ្ញា មេដឹងនាំក្រុមបះបោ លីប៊ី លោក មូស្តាហ្វា អាបដែល ចាលីល បាន
ប្រកាសថា គណកម្មធិការគ្រប់គ្រងជាតិអន្តរកាល(National Transitional Council) នឹងរើទី
ស្នាក់ការរបស់ខ្លួនពី បែងហ្គាហ្សី ទីកាន់ ទ្រីប៉ូលី នាសប្ដាហ៍ក្រោយ។គណកម្មធិការគ្រប់គ្រង
ជាតិអន្តរកាលក៏បានប្រកាសដែរថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតេយ្យនិងសភា
លីប៊ី ក៏នឹងត្រូវធ្វើឡើងនៅដើមឆ្នាំ២០១៣ខាងមុខ៕
សូរីយ៉ា
(ប្រភពដើម Xinhua)