គូស្វាមី​ភរិយា​អង់គ្លេស​មួយគូជា​​អ្នក​ស្រលាញ់​​សត្វ​កណ្តុរ​​បំផុត ហើយ​បាន​ចិញ្ចឹម​​សត្វ​កណ្តុរ​​ដល់ទៅ​២៨​ក្បាល ​នៅក្នុង​ផ្ទះ​​ដោយ​បង្កើត​​បន្ទប់​យ៉ាងធំមួយ​សំរាប់​សត្វកណ្តុរ​​ទាំងនោះ ។​
ការចិញ្ចឹម​​​សត្វ​កណ្តុរ​​របស់គូស្វាមី​​ភរិយា​​នេះ​ធ្វើ​​ឱ្យ​ មនុស្ស​​​​​ផងទាំងឡាយ​​មានការ​ចាប់​អារម្មណ៍​​​​យ៉ាង​ខ្លាំង​​ ព្រោះ​កណ្តុរ​​ជាសត្វ​​ចង្រៃ ដែល​គួរ​​ឱ្យស្អប់​បំផុត ប៉ុន្តែ​​​គូស្វាមី​​ភរិយា​នេះ​​បែរ​ជា​​ចិញ្ចឹម​​ធ្វើជា​សត្វ​​ចិញ្ចឹម​​​ ទៅវិញ ។
គូស្វាមី​ភរិយា​នេះ​និយាយ​ថា ថ្វីដ្បិត​​កណ្តុរ​​​​ជា​សត្វ​​​កកេរ​​ពិត​មែន ប៉ុន្តែ​​​​សំរាប់ពួកគេ​ វា​ជា​សត្វ​​គួរ​ឱ្យ​​ស្រលាញ់បំផុត ៕

http://kohsantepheapdaily.com.kh/art...17-202943.html