វាស៊ីនតោន៖ សេដ្ឋកិច្ចវិទូនៃសេតវិមានរបស់សហរដ្ឋអាមេរិចប៉ាន់ស្មានថាភាពគ្មានការងារ
ធ្វើនៅក្នុងប្រទេសរបស់ខ្លួននិងនៅតែបន្តរហូតដល់ឆ្នាំក្រោយ។ ពួកគេក៏បាននិយាយផងដែរថា ការកើនឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសខ្លួនអាចនៅមានសន្ទុះយឺតផងដែរ។ របាយការណ៍ដែល
ផ្តល់ដោយការិយាល័យគ្រប់គ្រងថវិការបានប៉ាន់ស្មានថាភាពគ្មានការងារធ្វើនៅក្នុងប្រទេសនិង
មានចំនួន៩ភាគរយរហូតដល់ឆ្នាំ២០១២។ការនៅតែបន្តនៃភាពគ្មានការងារធ្វើនេះគឺធ្វើអោយ
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប្រឈមមុខនិងការប៉ះពាល់ ក្នុងការបោះឆ្នោតសារជាថ្មី។ លោកប្រធានាធិបតី បារ៉ាក់អូបាម៉ាមានគំរោងថានិងបង្កើតគោលនយោបាយបង្កើតការងារ
និងការស្តារឡើងវិញនៃសេដ្ឋកិច្ចមុនពេលដែលលោកចូលរួមក្នុងការប្រជុំសភានៅសបា្តហ៍
ក្រោយ។អ្នកនាំពាក្យសេតវិមានលោក Jay Carney បាននិយាយកាលពីថ្ងៃព្រហស្បត្តិ៍ថាគោល
នយោបាយរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាអាចនិងជួយកាត់បន្ថយចំនួនអ្នកដែល
គ្មានការងារធ្វើ។ លោកJay Carney បានបន្តទៀតថា�សេដ្ឋកិច្ចវិទូអាចនិងមើលទៅលើគំរោង
នោះហើយពួកគេនិងនិយាយថា ផ្អែកលើប្រវត្តិសាស្រ្ត,អ្វីដែលពួកគេបានដឹង,និងបទពិសោធន៍
របស់ពួកគេ,គេអាចនិយាយបានថាវាប្រាកដជាអាចធ្វើអោយសេដ្ឋកិច្ចមានការលូតលាស់
ដែលអាចជួយបង្កើតការងារផងដែរ។ការិយាល័យរដ្ឋបាលក៏បានចេញនូវរបាយការណ៍
ផងដែរដែលការលូតលាស់នៃសេដ្ឋកិច្ចនៅឆ្នាំនេះមានតែ១.៧ភាគរយតែប៉ុណ្ណោះដែល
ចំនួននេះគឺតិចជាការប៉ាន់ស្មានកាលពីឆ្នាំមុន ១ភាគរយ។ សេដ្ឋកិច្ចលូតលាស់គឺមានចំនួន
៧លើ១០ នៅក្នុងក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០១១ វាគឺជាជំហានដ៏យឺតមួយបើប្រៀបទៅនិង២
ឆ្នាំមុន។ សេតវិមានប៉ាន់ស្មានថាឪនភាពនៃប្រាក់ដុល្លាចំនួន ១.៣ សែនកោដិ នៅក្នុងឆ្នាំនេះ
និងត្រូវបញ្ចប់នៅចុងខែ សីហានេះ ៕
ដកស្រង់ចេញពី Voice Of America(VOA)
ប្រែសំរួលដោយ វឌ្ឍនា