ភ្នំពេញ៖  គ្រាន់តែផលិតកម្ម ថោន បង្ហោះវីដេអូខារ៉ាអូខេ បទចម្រៀងបទ សង្សារនិស្សិត” ដែលសំនៀងរួមគ្នារ វាង មាស សុខសោភា និង លោក ណាំ ប៊ុណ្ណារ័ត្ន នៅលើប្រព័ន្ធអ៊ីនធឺណែត YouTube និងបណ្តាញសង្គម Facebook ភ្លាម បានធ្វើមហាជននិងមិត្តៗស្រទាប់យុវ-វ័យគាំ ទ្រយ៉ាងខ្លាំង ។ មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ថែមទាំងយកខារ៉ាអូខេ បទចម្រៀងមួយនេះ ទៅ Shear និងបង្ហោះនៅលើហ្វេសប៊ុក របស់គេថែមទៀតផង ។

ចំពោះខារ៉ាអូខេបទចម្រៀង សង្សារនិស្សិត នេះដែរ ផលិតកម្មថោន គឺមិនទាន់បានចេញជា វីស៊ីឌី លក់នៅលើទីផ្សារនៅឡើយទេ ។ ប៉ុន្តែផលិតកម្ម ថោន បានចេញជាវីដេអូ សម្តែងតែប៉ុណ្ណោះ ដើម្បីស្ទាបស្ទង់ពី មហាជន និងស្រទាប់យុវវ័យថា មានការគាំទ្របានកម្រិតណា ។

បើយើងសង្កេត ទៅមើលវីដេអូខារ៉ាអូខេ បទចម្រៀងនេះ គឺមានការទាក់ទាញ យ៉ាងខ្លាំង តាមរយៈការសម្តែង របស់តារាចម្រៀង ទាំងពីរដួង មាស សុខសោភា និង លោក ណាំ ប៊ុណ្ណារ័ត្ន ។ ជាពិសេសទៅទៀតនោះ មហាជនលើកឡើងថា បទចម្រៀងមួយបទនេះ នឹងអាចទទួលបាន ប្រជាប្រិយភាព និងការគាំទ្រច្រើន លើសបទចម្រៀងលើកមុន របស់នាង ថែមទៀត ។

ចង់ដឹងថាខារ៉ាអូខេ បទចម្រៀងរបស់ មាស សុខសោភា និង ណាំ ប៊ុណ្ណារ័ត្ន ពិរោះ និងសម្តែងឡូយយ៉ាងណានោះ សូមទស្សនាជាមួយគេទំព័រ LookingTODAY ទាំងអស់គ្នា ៖

width=500

 

ដោយ ៖ LookingTODAYផ្តល់សិទ្ធដោយ ៖ ដើមអំពិល