Ahmed Mohamed អាយុ ១៤ឆ្នាំ ថ្លែងថា ខ្លួនយល់ព្រមទៅធ្វើទស្សនកិច្ច សេតវិមាន ក្រោយពី​ទទួលបានការអញ្ជើញពីប្រធានាធិបតីអាមេរិក បន្ទាប់ពីនគរបាលចាប់ខ្លួន ព្រោះតែការច្នៃនាឡិកា ដែលបណ្ដាលឱ្យគេច្រឡំថា មានបំណងបំផ្ទុះគ្រាប់បែកក្នុងសាលា។

/

Ahmed Mohamed ក្រោយពីត្រូវបានដោះលែង

បន្ទាប់ពីត្រូវបានចាប់ឃាត់ខ្លួនរយៈពេល ២ថ្ងៃ Ahmed Mohamed ដែលជាកុមារាម្នាក់ បានច្នៃនាឡិកា ហើយត្រូវបានគេសង្ស័យថា មានបំណងបំផ្ទុះគ្រាប់បែក បានបង្ហាញខ្លួននៅក្នុងសន្និសីទកាសែតមួយ នៅតិចសាស អាមេរិក ដើម្បីសំដែងការអរគុណដល់អ្នកដែលបានគាំទ្រខ្លួនតាំងពី Mark Zuckerberg រហូតដល់លោកស្រី Hillary Clinton និងលោកប្រធានាធិបតីអាមារិកBarack Obama។ កុមារា Ahmed Mohamed អាយុ ១៤ឆ្នាំ ថ្លែងថា ខ្លួនយល់ព្រមទៅធ្វើទស្សនកិច្ចសេតវិមាន ក្រោយពី​ទទួលបានការអញ្ជើញពីប្រធានាធិបតីអាមេរិក ហើយថា ខ្លួននឹងប្ដូរសាលា។

ក្នុងសន្និសីទកាសែតនោះ កុមារា Ahmed Mohamed បាននិយាយលំអិតអំពីបញ្ហាដែលនាំឱ្យមានការចាប់ខ្លួន។ ចំណែកមូលហេតុដែលនាំឱ្យកុមាររូបនេះប្ដូរសាលា នោះព្រោះតែខ្លួនត្រូវ​ខាងសាលាហាមមិនឱ្យចូលសិក្សាមួយរយៈពេល។ ពេលត្រូវបានសួរអំពី ថាតើមានគម្រោងច្នៃអ្វីមួយផ្សេងពីនេះដែរទេ? Ahmed Mohamed ឆ្លើយថា ខ្លួនធ្លាប់មានគម្រោងច្នៃប្រដាប់បំពងសម្លេង Bluetooth ហើយថែមទាំងមានផែនការចុះឈ្មោះសុំអាជ្ញាបណ្ណសម្រាប់របកគំហើញថ្មីរបស់ខ្លួន ទាក់ទិននឹងការប្រើប្រាស់ដែកឆក់ neodymium។

ក្រៅពីនេះ Ahmed Mohamed ថែមទាំងបានលើកទឹកចិត្តដល់មិត្តៗរបស់ខ្លួន ឱ្យពួកគេមានការច្នៃប្រឌិតជាងមុន។

គួររំលឹកថា នគរបាលអាមេរិក ទើបតែបានចាប់ឃាត់ខ្លួនកុមារ Ahmed Mohamed នេះ ព្រោះសង្ស័យថា មានបំណងបំផ្ទុះគ្រាប់បែក​ នៅពេលកុមារនេះនាំយកនាឡិកា ដែលខ្លួនបានច្នៃ មកកាន់សាលា។ កុមាររូបនេះ ចូលចិត្តលេងឧបករណ៍អេឡេត្រូនិច និងបច្ចេកវិទ្យា ដូច្នេះគេបានច្នៃនាឡិកា មួយ ដោយប្រើគ្រឿងបំលាស់ចាស់ៗ ហើយក្រោយមក យកវាទៅអួតមិត្តនៅសាលា។

/

Ahmed Mohamed កំពុងធ្វើកិច្ចការនៅឯផ្ទះរបស់ខ្លួន

ប៉ុន្តែ នៅពេលយកនាឡេកានេះទៅដល់សាលា ដោយសារតែសម្លេង ទីតៗ របស់វា គ្រូក្នុងថ្នាក់ ក៏ប្រាប់ឱ្យ Ahmed Mohamed យកវាចេញពីកាប៊ូប។ ពេលឃើញនាឡេកានេះ អ្នកគ្រួម្នាក់នោះគិតថា វាជាគ្រាប់បែក ហើយក៏ប្រញាប់ហៅសន្តិចសុខ និងនគរបាល។

មកដល់កន្លែងកើតហេតុ នគរបាលក៏បានចាប់ឃាត់ខ្លួន Ahmed Mohamed យកទៅការិយាល័យ។ ថ្វីបើបានបកស្រាយគ្រប់យ៉ាងប៉ុន្តែ កុមាររូបនេះ អាចត្រូវបាននគរបាលចោទប្រកាន់អំពីបទបង្កើតឧបករណ៍ដែលនាំឱ្យមានការច្រឡំ និងភិតភ័យ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ The Verge/Today