ប៉ារីស៖ ចំនួនប្រជាជននៅក្នុងពិភពលោកអាចនិងកើនដល់ ៧ពាន់លាននាក់
នៅក្នុងឆ្នាំក្រោយ, ដែលកើនឡើងដោយសារតែចំនួនប្រជាជនបានកើនឡើង
យ៉ាងរហ័សនៅក្នុងប្រទេសអាហ្រ្វិចនេះបើតាមការសិក្សាថ្មីមួយដែលធ្វើឡើង
ដោយប្រទេសបារាំងនិងបានចេញផ្សាយកាលពីថ្ងៃព្រហស្បត្តិ៍ទី១៨ ខែកញ្ញា
ឆ្នាំ២០១១កន្លងទៅនេះ។ បើយើង មើល ទៅអោយកាន់តែឆ្ងាយ,វិទ្យាស្ថាន
សិក្សាស្រាវជ្រាវពីចំនួនប្រជាជន National Institute for Demographic Studies
(INED) បានប៉ាន់ស្មានថាការកើនឡើងនេះនិងបន្តឈានឡើងរហួតដល់ ៩ ទៅ១០ពាន់លាននាក់នៅចុងសតវត្សនេះ។ ស្ថិតិមួយដែល ត្រូវបាន ធ្វើឡើង
នៅក្នុងឆ្នាំ១៩៩៩បានបង្ហាញថាចំនួនប្រជាជនក្នុងពិភពលោកមានចំនួន៦
ពាន់លាននាក់ប៉ុន្តែវាបានកើនឡើងដល់ទៅ១ពាន់លាននាក់នៅក្នុងរយះពេល
១២ឆ្នាំ។
វិទ្យាស្ថានសិក្សាស្រាវជ្រាវពីចំនួនប្រជាជនសង្ឈឹមថានិងយករយៈពេល១៤ឆ្នាំ
ដើម្បីធ្វើអោយចំនួនប្រជាជនកើនឡើង ដល់៨ពាន់លាននាក់មុនពេលដែលលំ
នឹងស្ថិតិត្រូវបានធ្វើឡើងដោយអង្គការសហប្រជាជាតិ,ធនាគារពិភពលោកនិង
វិទ្យាស្ថានដៃគូរដទៃទៀត។ ប្រវត្តិសាស្រ្តមានបង្ហាញថាការកើនឡើងនៃចំនួន
ប្រជាជនពិភពលោកមានសន្ទុះចាប់តាំងពីសតវត្សទី១៩។ របាយការណ៍បាន
និយាយថា វាបានកើនឡើងដល់៧ពាន់លាននាក់នៅក្នុងរយៈពេល២០០ឆ្នាំ
ចុងក្រោយនេះហើយអាចនិងកើនដល់៩ទៅ១០ពាន់លាននាក់នៅចុងសតវត្សទី
២១នេះ។ គ្រាន់តែ៧ប្រទេសតែប៉ុណ្ណោះត្រូវបានគេគណនាឃើញថាមានចំនួន
ប្រជាជនពាក់កណ្តាលនៃចំនួនប្រជាជនសរុបនៃចំនួនប្រជាជនពិភពលោក។
ប្រទេសចិនគឺជាប់លំដាប់ថ្នាក់លេខ១ មាន ១.៣៣ពាន់លាននាក់ និងប្រទេស
ឥណ្ឌា មាន១.១៧ពាន់លាននាក់។ ប្រទេសប្រាំដទៃទៀតរួមមាន សហរដ្ឋអាមេរិច,
ឥណ្ឌូនេស៊ី, ប្រេស៊ីល, ប៉ាគីស្ថាន, និងនីគឺរៀរ។ វិទ្យាស្ថានសិក្សាស្រាវជ្រាវពីចំនួន
ប្រជាជនប៉ាន់ស្មានថានៅចន្លោះឆ្នាំ២០១១ដល់ឆ្នាំ២០៥០,ប្រទេសឥណ្ឌានិងក្លាយ
ទៅជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេនៅលើពិភពលោកដោយសារ
តែនៅប្រទេសចិនគឺមានច្បាប់កំនត់ការយកបុត្រគឺក្នុងមួយគ្រួសារអាចមានកូនតែ
មួយប៉ុណ្ណោះ៕
ដកស្រង់ចេញពី channelnewsasia
ប្រែសំរួលដោយ វឌ្ឍនា