ព័ត៌មានអន្តរជាតិ   ៖   គិតតពីភពផែនដីទៅដល់លំហ មានរយៈចម្ងាយ ៦៥០គីឡូម៉ែត្រ នេះជា ទីតាំង ដែល ផ្កាយរណបខ្នាតតូច ត្រូវបានប្រទេសសឹង្ហបុរី  បាញ់ បង្ហោះឡើង ។ ផ្កាយរណបខ្នាតតូចនេះ ត្រូវ បាន ផលិតឡើង ដោយ    ក្រុម អ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យ បច្ចេកវិទ្យា ណានយ៉ាង (NTU) ប្រទេស      សឹង្ហបុរី ដោយទទួលបាន ជោគជ័យទាំងស្រុង ក្នុងការបង្ហោះផ្កាយរណបខ្នាតតូច ទៅកាន់ លំហ បើយោងតាមព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៤នេះ។

/

ប្រភពបញ្ជាក់អោយដឹងថា ផ្កាយរណបខ្នាតតូច ដែលត្រូវបានផលិត ដោយក្រុមសិស្ស និង និស្សិតមក ពី មជ្ឈមណ្ឌល   ស្រាវជ្រាវ ផ្កាយរណប នៃសកលវិទ្យាល័យបច្ចេកវិទ្យា ណានយ៉ាង Nanyang Tech - nological University's Satellite Research Centre ត្រូវបានក្រុមមន្រ្តីពាក់ព័ន្ធ បាញ់បង្ហោះចេញពីស្ថា នីយ៍ Satish Dhawan Space Centre មានទីតាំងនៅឯ Sriharikota ប្រទេសសឹង្ហបុរីខណៈស្ថានីយ៍ខាង លើ ស្ថិតនៅក្រោមការគ្រប់គ្រង របស់សហគ្រាសស្រាវជ្រាវលំហអាកាស ឥណ្ឌា Indian Space Rese - arch Organisation ។

/

គួររំឭកថា បេក្ខភាព ផ្កាយ រណប  ខ្នាតតូចមួយនេះ មាន ឈ្មោះថា VELOX-I ច្រើនជាង បំពេញសកម្ម របស់ខ្លួនហើយនោះ វាពិត ជាមានសារៈ សំខាន់ បំផុត ក្នុ ងការចំណាយថ្លៃដើម នៃការផលិត ខណៈវា មានទម្ងន់ស្រាលបំផុត ពោល ត្រឹមតែ ៤,២៨ គីឡូក្រាមតែប៉ុណ្ណោះ ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ channelnewsasia