ខេត្តព្រះសីហនុៈ នៅវេលាម៉ោង ប្រមាណ ៦និង៤០នាទីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣ ត្រង់ចំណុចកែងការដ្ឋានបុរីគុជអាស៊ី ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារយុវតីវ័យក្មេង រួមជាមួយបប្ខពួក ដែលជាភេទទី៣ ជាច្រើននាក់ បានព្រួតវាយ ទៅលើយុវតី វ័យក្មេងម្នាក់ឯង ហើយត្រូវបានក្រុមសមត្ថកិច្ច កងរាជអាវុធហត្ថប្រចាំការ នៅបុរីគុជអាស៊ីជួយអន្តរាគមន៍ កុំអីស្ត្រីរងគ្រោះពិត ជាមានបញ្ហាធំជាក់ជាពុំខាន។

តាមការឲ្យដឹងពីយុវតីវ័យក្មេង ដែលជាជនរងគ្រោះ បាននិយាយឲ្យដឹងថា រូបនាងមានឈ្មោះហេង ស្រីណុច អាយុ២២ឆ្នាំ មានមុខរបរជាស្ត្រីបំរើការ នៅហាង ខារ៉ាអូខេនគរសំរិទ្ឋ ក្រុងព្រះសីហនុ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្បែចំណោទអូរសំអាត ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ត្រូវបានយុវតីម្នាក់ទៀត ឈ្មោះអ៊ុំ កញ្ញា ហៅអាភាវ (ស្រីពាក់អាវត្រួយចេក) អាយុប្រហែល២០ឆ្នាំ មានទីលំនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុរួមជា មួយបក្សពួកជាភេទទី៣ ចំនួន៤ទៅ៥ម៉ូតូ មកព្រូត វាយរូបនាង ខណៈដែលនាងបានទូរស័ព្ទហៅស្ត្រីឈ្មោះអ៊ុំ កញ្ញា ហៅអាភាវនោះមកនិយាយគ្នារកខុស ត្រូវពាក់ព័ន្ឋទៅនឹងការនិយាយដើមអំពីនាង ។

យុវតីរងគ្រោះបានបន្តថា ជំលោះរវាងនាង និងឈ្មោះភាវនេះ ទើបតែកើតឡើងក្នុង កំឡុងរយៈពេលប៉ុន្មានថ្ងៃដោយសារ តែឈ្មោះអ៊ុំកញ្ញា ហៅអាភាវបានដើរនិយាយ បរិហារកេរិ៍្តរូបនាង ទើបនាងណាត់ឈ្មោះភាវនោះ មកជួបគ្នានិយាយឲ្យដឹងខុសដឹង ត្រូវកុំឲ្យមានមាត់ចេះតែដើរនិយាយដើមគេថ្វីត្បិតនាង ជាស្ត្រីបំរើការនៅខារ៉ាអូខេ យ៉ាងណាក៏ដោយ ប៉ុន្តែនៅ ពេលដែលបានជួបគ្នាឈ្មោះភាវ នោះបាននាំបក្សពួកជាភេទទី៣ ចំនួន៤ទៅ៥ម៉ូតូ មកព្រួតវាយនាង តែសំណាងល្អកុំតែបាន មន្ត្រីកង រាជអាវុធប្រចាំការ នៅក្បែរនោះជួយទាន់ កុំអីនាងគ្រោះថ្នាក់ធំ ជាក់ជាពុំខានឡើយ។

ដោយឡែកបើតាមការអះអាង ពីយុវតីឈ្មោះភាវ បាននិយាយថា ចំពោះការប្រវាយប្រតបគ្នានេះគឺនាង វាយ មួយទល់មួយ គឺគ្មាននរណាម្នាក់ជួយនោះទេ ឯមិត្តភ័ក្រជាភេទទី៣នោះគ្រាន់តែមក មើលជា មួយប៉ុណ្ណោះគ្មាន ការពាក់ព័ន្ឋជាមួយមិត្តភ័ក្រនាងទេ។

តាមសាក្សីជាមន្ត្រីកងរាជអាវុធហត្ថ បានឃើញហេតុការណ៍ បាននិយាយថា នៅវេលាកើតហេតុខណៈពួកខ្លួន មាន គ្នា២នាក់ ឈប្រចាំការនៅចំណុចក្បែរ កន្លែងកើត ហេតុក៏បានឃើញស្ត្រីម្នាក់ត្រូវបានមនុស្សមួយក្រុមមានស្រីមានប្រុស(ភេទទី៣) ជិះម៉ូតូប្រមាណ៥គ្រឿង បានព្រូតវាយជនរងគ្រោះ នៅពេលនោះខ្លួនបានរត់មក ម្នាក់ឯងជួយឃាត់ ដើម្បីសាកសួររកហេតុផលតែត្រូវក្រុមភេទទី៣ ជេប្រមាថហើយខ្វាចម្រាមដៃ ចេញឈាមនៅពេលនោះខ្លួន បានស្រែកហៅក្រុមការងារ នៅក្បែរឲ្យមកជួយ ។ ដោយឃើញកាលៈទេសៈមិន ល្អបក្សពួកមួយចំនួនបានជិះម៉ូតូគេចខ្លួន បាត់ស្រមោលនៅសល់តែស្ត្រីបង្កនិង បក្សពួក២នាក់រួមជាមួយ ម៉ូតូមួយគ្រឿង ម៉ាកស្កុបហ្វីពណ៌ខ្មៅលាយឈាមជ្រូកពាក់ស្លាកលេខក្លែងក្លាយភ្នំពេញ 1AX.8899 ដែលហៀបនឹងរត់ទៅហើយនោះក៏ត្រូវពួកខ្លួនចាប់ជាប់ប្រគល់ទៅ ឲ្យសមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៣ ដោះស្រាយបន្ត ៕

width=500

width=500

width=500

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល