ប៉េកាំង៖ ភ្នាក់ងារពន្លត់អគ្គីភ័យដែលបានធ្វើការពន្លត់នៅក្នុងហេតុការណ៍ភេរវកម្ម
របស់ពួកអាល់កៃដា ទៅលើអាគារពាណិជ្ជកម្មពិភពលោកកាលពីឆ្នាំ២០០១,នៅពេលនេះ
ត្រូវបានគេសិក្សាឃើញថា១៩ភាគរយនៃអ្នកទាំងនោះត្រូវបានគេសិក្សាឃើញថា អាចនិង
ប្រឈមមុខនឹងកើតជំងឺមហារីក។

ការសិក្សាត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បត្តិ៍នេះនៅក្នុងកាសែតពេទ្យរបស់អង់គ្លេស
មួយដែលមានឈ្មោះថាThe Lancet។ នៅក្នុងការធ្វើតេស្តមួយទៅលើភ្នាក់ងារពន្លត់អគ្គីភ័យ
ទាំងនោះ ដែលមានចំនួនជិត ១០,០០០ នាក់ជាបុរស នៅក្នុងរយៈពេល ៧ឆ្នាំបន្ទាប់ពីហេតុ
ការណ៍នោះបានកើតឡើងកាលពីថ្ងៃទី ១១ ខែ វិច្ឆកា ឆ្នាំ ២០០១កន្លងទៅដែលជាលទ្ធផល
នៃសោធនាដកម្មនេះគឺបានធ្វើអោយអាគារផ្លោះពាណិជ្ជកម្មពិភពលោកបានស្រុតចុះនិង
បណ្តាលអោយ មនុស្សជិត ៣០០០នាក់ត្រូវបានសំលាប់ដែលក្នុងនោះមាន ៣៤៣ជាអ្នក
ភ្នាក់ងារពន្លត់អគ្គីភ័យ។ជាង២៦៣ករណីនៃជំងឺមហារីកនេះត្រូវបានកើតឡើងទៅលើចំនូន
ប្រជាជនដែលនៅក្នុងកន្លែងកើតហេតុ។ស្ថិតិបានបង្ហាញថាវាមានចំនួនច្រើនជាងក្រុមប្រជា
ជនដែលមិននៅកន្លែងកើតហេតុ ១៩ភាគរយ។ការសិក្សាបានបង្ហាញថា ជំងឺមហារីកដូចជា Melanoma,non-Hodgkin�slymphoma, thyroidនិងprostate តែងកើតឡើងទៅលើអ្នកពន្លត់
អគ្គីភ័យច្រើនជាងប្រជាជនទូទៅ។ Dr. James Melius មន្រ្តីនៃការិយាល័យសុខភាពនិងសុវត្ថិ
ភាពរបស់អ្នកបំរើរកាងារ របស់រដ្ឋ New York បាននិយាយថា �ការស្រាវជ្រាវនេះវាបានផ្តល់
នូវពត៌មានដ៏សំខាន់ដែលទាក់ទងនិងជំងឺមហារីកដល់មនុស្សទូទៅ�៕
ដកស្រង់ចេញពី news.xinhuanet.com
ប្រែសំរួលដោយ វឌ្ឍនា