ព័ត៌មានអន្តរជាតិ ៖ បំណែកយន្តហោះ ដែលទើបរកឃើញ នៅតំបន់ភាគខាងលិចនៃ មហាសាគរ ឥណ្ឌានោះ ត្រូវបានក្រុមហ៊ុន ប៊ូអ៊ីង ដែលជាអ្នកផលិត ប្រភេទយន្តហោះប៊ូអ៊ីង ៧៧៧  នោះផ្ទាល់​អះអាងថា ទំនងជារបស់ជើង ហោះហើរម៉ាឡេស៊ី MH370 ដែល​  បាន​  បាត់ ខ្លួនតាំង ពីថ្ងៃទី៨ ខែ​មីនា ឆ្នាំ ២០១៤ នោះប្រាកដមែនហើយ ។ នេះ  បើយោង តាមប្រភពមួយ ដែលជិតស្និត នឹងក្រុម អ្នកស៊ើបអង្កេត។

/

ប្រភពខាងលើបន្តទៀតថា បំណែកសំប៉ែតរបស់ ប៊ូអ៊ីង ៧៧៧ ទំនងជាផ្នែកស្លាបរបស់វា ដែលនាំ ឲ្យក្រុមហ៊ុនប៊ូអ៊ីង សន្មត់ថា វាជាបំណែករបស់ MH370។ តាមការដកស្រង់សម្តីរបស់ ឧបនាយក រដ្ឋមន្ត្រីអូស្ត្រាលី វ៉ារែន ត្រាស់ ថ្លែងនៅថ្ងៃទី៣០ ខែកក្កដា នេះទៀតថា “រដ្ឋាភិបាល អូស្ត្រាលី វាជា ភាព ពិតមួយដែលអាចទៅរួច ថាបំណែក  របស់  យន្តហោះ ដែល ត្រូវបានរក ឃើញ នៅលើកោះ ឡារីយូនៀន ក្បែរប្រទេសម៉ាដាហ្គាស្កា នោះជារបស់ MH370។”

/

យោងតាមមន្ត្រីខាងលើ ឲ្យដឹងថា បំណែកខាងលើនេះ ក្រុមអ្នកវិភាគកំពុងតែធ្វើការតាមដាន នៅ ឡើយ ថា វាជារបស់យន្តហោះម៉ាឡេស៊ី MH370 ដែរ ឬមិនមែន។ យ៉ាងក៏ដោយអូស្ត្រាលីមិនទាន់ អាចអះអាងឲ្យច្បាស់ ពីព័ត៌មានដ៏ក្តៅគគុកនេះនៅឡើយទេ ពីដំបូង ដោយខ្លួនអាច បញ្ជាក់ ត្រឹម ថា បំណែកខាងលើនេះ ត្រូវ  បាន  រកឃើញ នៅកន្លែង ដែលក្រុមអ្នក  វិភាគ  ធ្លាប់ យល់ ស្របគ្នា កាល ពីមុនមកថា ជាកន្លែងយន្តហោះម៉ាឡេស៊ីធ្លាក់ កាលពី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤៕

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល