ព័ត៌មានអន្តរជាតិ ៖ បុរសដែលជាអ្នកនេសាទ ជនជាតិអាល្លឹម៉ង់ម្នាក់ អាចនឹងក្លាយជាបេក្ខភាពបំបែកឯកទគ្គកម្មពិភពលោក ខណៈប្រមាញ់បានត្រី Halibut ដែលមានទម្ងន់ដល់ទៅជិត ២៤០ គ.ក នេះបើយោងតាម  ការដកស្រង់អត្ថបទផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានបរទេស huffingtonpost ។

ជាការពិត កាលពីខែកក្កដា កន្លងទៅក្នុងដំណើរកំសាន្តទេសចរណ៍ស្ទូចត្រីរបស់ក្រុមហ៊ុនAngelreisen Hamburg លោក Marco Liebenow បានប្រមាញ់បានត្រីមួយប្រភេទនេះនៅឯឈូងសមុទ្រប្រទេសន័រវេ ហើយអ្វីដែលជាភាពភ្ញាក់ផ្អើល និង ស្រឡាំងកាំងនោះគឺ ការដែលប្រមាញ់បានត្រីដ៏ធំជាងគេមួយនេះ  ពោលគឺ    វាមានទម្ងន់ដល់ទៅជិត  ២៤០ គ.កឯណោះ ( ៥១៥ ផោន ) និងមានប្រវែងដល់ទៅជិត ៣ ម៉ែត្រ។

width=434

យ៉ាងណាមិញ បើយោងតាមសម្តីលោក  Marco Liebenow  បន្ថែមអោយដឹងថា បន្ទាប់ពីប្រមាញ់បានហើយនោះ  អ្វីដែលជាផលវិបាកនោះគឺថា   ពិបាកក្នុងស្រង់វាចេញពីផ្ទៃទឹកក៏ព្រោះតែ វាមានគីឡូធ្ងន់ពេក ប្រៀបបានទៅនឹងការអូសទាញ នាវាមុជទឹកដូច្នេះដែរ។

រយៈពេល ៩០ នាទីក្រោយមក ដោយមានផលវិបាកក្នុងការលើកវាឡើងទូក លោក Mar-co និងបុរស ៣ រូបផ្សេងទៀត    ក៏បានសម្រេចចិត្តក្នុងការអូស វា ប្រទាក់ជាមួយនឹងទូកយកទៅច្រាំងតែម្តង។

គួររំឭកផងដែរថា    អាចនឹងក្លាយជាបេក្ខភាពថ្មី ទ ទួលបានការបំបែក   ឯកទគ្គកម្មពិភពលោក ជាមួយនឹងស្នាដៃប្រមាញ់បានត្រីដ៏ធំមួយនេះ  ខណៈពេលដែលបេក្ខភាពនាពេលបច្ចុប្បន្នគឺ ប្រមាញ់បានត្រីនេះ ទម្ងន់ ២០៨ គ.ក នៅAlaska ក្នុងឆ្នាំ ១៩៩៦ និងបេក្ខភាពមួយផ្សេងទៀត ១៩០ គ.ក ក្នុងឆ្នាំ ២០០៤ នៅប្រទេសន័រវេ នេះតែម្តង៕

* ព័ត៌មានអន្តរជាតិ មួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន និយមចូលចិត្ត មាននៅខាងក្រោម ៖

- កំពប់ទឹកឃ្មុំ ២ ពាន់លីត្រ ស្អិតពេញផ្លូវ ខណៈរថយន្តដឹកទំនិញ ជួបនឹងឧបទ្ទេវហេតុ- ផ្អើលពេញមួយទីក្រុង ខណៈបាត់សត្វចិញ្ចឹម បង្គួយទម្ងន់ធ្ងន់ មានប្រវែងជិត ២ ម៉ែត្រ- ស្រែកផ្អើលសណ្ឋាគារ ខណៈបុគ្គលិកម្នាក់ រកឃើញពស់ ដល់ទៅ ៤០ ក្បាល នៅក្នុងបន្ទប់សណ្ឋាគារ

 

ដោយ ៖ ពិសិដ្ឋប្រភព ៖ huffingtonpost