
អតីតមេដឹកនាំលីប៊ី លោក កាដាហ្វី ដែលកំពុងត្រូវគេតាមចាប់ កាលពីថ្ងៃព្រហស្បតិ៏
ម្សិលមិញនេះ បានចេញខ្សែអាត់ អំពាវនាវអោយអ្នកគាំទ្រលោក ត្រៀមខ្លួនសម្រាប់ការវាយ
ប្រហារបែបពួកឧទ្ទាម ទលើពួកប្រឆាំង។ ខ្សែអាត់របស់លោកត្រូវបានចាក់ផ្សាយលើ
ស្ថានីយទូរទស្សន៍ផ្កាយរណបមួយ។
ក្នុងខ្សែអាត់ទី ២ ដែលត្រូវចាក់ផ្សាយ នោះលោក កាដាហ្វីបានសច្ចាថា លោកសុខចិត្ត
លះបង់ជីវិត ធ្វើការប្រឆាំង នឹង អង្គការណាតូ។
លោកកាដាហ្វីត្រូវបានគេជឿថា លោកស្ថិតនៅតំបន់វាលខ្សាច់មួយចម្ងាយ១០០គីឡូម៉ែត្រ
ពីទីក្រុងទ្រីប៉ូលី។ តំបន់នោះគ្រប់គ្រងដោយជនជាតិភាគតិច ដែលគាំទ្រលោក
កាដាហ្វី៕(dailymain/xinhua news)
ដោយៈសំអាត