Mafia រឺភាសាខ្មែរហៅថាក្រុមសង្គមងងឹត ជាទូទៅពួកគេគឺជាក្រុមដែលហ៊ានស៊ីហ៊ានសង
សាហាវនិងមាននៅគ្រប់ប្រទេសគ្រាន់តែតិចរឺច្រើន ។ ដោយឡែកនៅក្នុងប្រទេសជប៉ុន
ក្រុម Mafia នៅក្នុងប្រទេសនេះត្រូវបានគេស្គាល់ឈ្មោះថា Yakuza ។




រាល់សមាជិកទាំងអស់នៅក្នុងក្រុមគឺត្រូវតែគោរពអោយបាននូវរាល់បទវិន័យដែលបាន
កំណត់ ។ នៅពេលដែលពួកគេប្រព្រឹត្តខុសវិន័យណាមួយ គេតែងតែកាត់ម្រាមដៃខ្លួនឯង
ដើម្បីលុបលាងកំហុសរបស់ខ្លួន ។

បើតាមសមត្ថកិច្ចបានអោយដឹងថានៅទូទាំងប្រទេសជប៉ុនបរិមាណនៃ yakuza ដែលកំពុង
មានសកម្មភាពនៅក្នុងប្រទេសមួយនេះគឺមានចំនួនរហូតដល់ ៨០៩០០ ឈ្មោះឯណោះ ។

បណ្តាសមាជិកថ្មីដែលចង់ចូលរួមក្នុងក្រុមនេះត្រូវបាននាំយកទៅហ្វឹកហាត់នៅទីកន្លែង
សំងាត់មួយ ។

សមាជិកនៃក្រុម Mafia ទាំងនោះជាទូទៅគឺតែងតែមានរូបសាក់នៅលើដងខ្លួនរបស់ពួកគេ ។
ហើតរូបសាក់នោះទៀតសោតគឺពួកគេកំរបង្ហាញនៅតាមទីសាធារណៈបំផុត ។

រូបសាក់របស់ពួកគេមានរូបភាពផ្សេងៗគ្នាទៅតាមតំបន់ តួយ៉ាងដូចជានៅក្នុងទីក្រុង តូក្យូ
សាក់ពួកគេគឺមានតែនៅលើដៃនិងខ្នងប៉ុណ្ណោះ ។

ការជួបគ្នារវាងក្រុម Yakuza តែងតែធ្វើឡើងនៅក្នុងបន្ទប់ទឹក ។ នៅទីនោះពួកគេដោះ
សំលៀកបំពាក់ចេញបង្ហាញសាក់ និងចង់បញ្ជាក់ថាពួកគេគ្មានអាវុធមកតាមខ្លួនឡើយ ។

ចំពោះសមាជិកស្រីរបស់ Mafia នេះក៏មានរូបសាក់នៅលើខ្លួនរបស់ពួកគេផងដែរ ៕
(ពី vnexpress)
យ៉ាវីន