ថ្ងៃទី១ ខែមិថុនា ជារៀងរាល់ឆ្នាំ នៅតាមបណ្តាប្រទេសទូទាំងពិភពលោក បានប្រារព្ធពិធីមួយដល់ប្អូនៗកុមារា កុមារី ដែលយើងហៅថា ទិវាកុមារអន្តរជាតិ។ នៅក្នុងថ្ងៃនោះដែរ គេតែងតែបង្កបរិយាកាស សប្បាយរីករាយ ដល់ប្អូនៗកុមារ តាមរយះដូចជា ប្រារព្ធពិធីជប់លៀងឲ្យពួកគេ នាំពួកគេដើរលេងកំសាន្ត តាមទីរមណីយដ្ឋានផ្សេងៗ ជូនជាកាដូអនុស្សាវរីយ៍ផ្សេងៗដល់ពួកគេ ...ជាដើម ។ល។

នៅឯប្រទេសកូរ៉េខាងជើង ដែលកំពុងតែមានទំនាក់ទំនងមិនល្អជាមួយ កូរ៉េខាងត្បូង ជានិច្ចកាលបានដំឡើងសាច់ដុំដាក់គ្នា ក៏ដូចជាប្រើជាសង្គ្រាមសំដី ជាហូរហែរនោះ ក៏បានប្រារព្ធទិវាកុមារអន្តរជាតិ ដល់កុមារតូចៗរបស់ខ្លួនផងដែរ។

ប៉ុន្តែអ្វីដែលចម្លែកនៅត្រង់នេះ គឺនៅក្នុងថ្ងៃពិសេសរបស់ពួកគេ (កុមារតូចៗ) នោះ គេបាននាំគ្នាសម្តែង ដើរក្បួនព្យុះហយាត្រាបែបជាលក្ខណទាហាន ដោយមានអមជាមួយ គ្រឿងសព្វាវុធ ដូចជា រថក្រោះ មីស៊ីល...(តែគ្រាន់ជារបស់ក្លែងក្លាយ)  ដែលការធ្វើបែបនេះ យើងកម្របានឃើញ នៅលើកុមារតូចៗណាស់៕

ដោយ៖ សិលាវីដេអូ៖ youtube