នេះគឺជាផលិតផលមួយដែលកើតចេញពីការច្នៃប្រឌិតរបស់អ្នកនិយមប្រើប្រាស់ទូរស័ព្ទ ជាមួយនឹងការដាក់ឈ្មោះថា iSung Galaxy 5។
ដោយការនឿយហត់នឹងការប្រកួតប្រជែងជាមួយបញ្ហារក្សាសិទ្ធិបញ្ញារបស់ក្រុមហ៊ុនធំពីរគឺ Apple និង Samsung អ្នកប្រើប្រាស់ទូរស័ព្ទដៃបានច្នៃប្រឌិតចេញនូវគំរូ Superphone មួយ ដែលជាការរួមផ្សំគ្នារវាង iPhone និង Samsung Galaxy S III។


គំរូ Concept ការរួមបញ្ចូលគ្នារវាង iPhone 5 និង Galaxy S III
និយាយពីការរចនា ផលិតផលនេះត្រូវបានបំពាក់ដោយអេក្រង់ទំហំធំជាង 4 inch ផ្នែកគែមនៃទូរស័ព្ទមានរាងមូលៗដូច Galaxy S III, មានប៊ូតុង Home, អេក្រង់ខាងក្រៅដូចទៅនឹង iPhone ប៉ុន្តែមានបន្ថែមនូវប៊ូតុង Touchscreen ពីរទៀតនៅអមសងខាងដូចទៅនឹង Samsung Galaxy។
វានៅតែប្រើប្រាស់ Slide to unlock ប៉ុន្តែបានបំពាក់បន្ថែមនូវរន្ធដើម្បីបន្ថែមមេម៉ូរីប្រភេទ microSDថតរូបលឿន (Burst Shot) របស់ S III រឺអាចបង្រួមវីដេអូតូចធំដើម្បីងាយស្រួលចង់ប្រើកម្មវិធីផ្សេងៗទៀត (Pop up Play)។ ទស្សនាវីដេអូខាងក្រោម៖
វីដេអូ គំរូ Concept ការរួមបញ្ចូលគ្នាដ៏អស្ចារ្យរវាង iPhone 5 និង Galaxy S III
ដោយ៖ សិលាប្រភព៖ zing