(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចុះបំពេញបេសកកម្មរួមគ្នានៅតំបន់គោលដៅទេសចរណ៍ កោះរ៉ុង ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធមួយចំនួន ជូនដល់មូលដ្ឋានប្រជាពលរដ្ឋកោះរ៉ុង ក្នុងសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ។

ដំណើរបេសកកម្មនេះក៏មានការអមដំណើរដោយ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំ មន្ត្រីជំនាញជាច្រើននាក់។ ក្នុងឱកាសចុះបំពេញបេកសកកម្មរួមគ្នានៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នោះ ថ្នាក់ដឹកនាំបានជំរុញយុទ្ធនាការវាស់វែង ឈ្វៀលដី ជូនប្រជាពលរដ្ឋនៅភូមិទាំង៤ នៃសង្កាតកោះរ៉ុង មានភូមិកោះតូច ភូមិសុខសាន្ត ភូមិព្រែកស្វាយ ភូមិដើមថ្កូវ ឲ្យបានឆាប់រហ័ស។

ព្រមជាមួយនោះ ថ្នាក់ដឹកនាំ និងក្រុមការងារ ក៏បានអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យខិតខំថែរក្សាបរិស្ថានឆ្នេរ សម្អាតឆ្នេរខ្សាច់ និងស្នើឲ្យអាជីវករ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវចុះឈ្មោះសុំច្បាប់ប្រកបអាជីវកម្ម និងបង់ពន្ធជូនរដ្ឋឲ្យបានគ្រប់គ្នា៕

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធិដោយ​ ៖ ហ្រ្វេសញ៉ូវអាសុី