អគ្គមេបញ្ជាការកងទ័ពIsrael ឧត្តមសេនីយ៍ទោBenny Gantzបានអោយដឹងថាកងទ័ពប្រទេសរបស់ខ្លួន បានរៀបចំខ្លួនរួចជាស្រេចក្នុងការវាយប្រហារទៅលើបណ្តារមូលដ្ឋាននុយក្លេអ៊ែររបស់Iran នៅពេលទទួលបានបញ្ជារពីរដ្ឋាភិបាល។

នៅថ្ងៃទី22/4, ឆ្លើយតបនឹងសំនួររបស់កាសែតYediot Aharonot ឧត្តមសេនីយ៍ទោ Gantzបានអោយដឹងថា:តាមគោលការណ៍ យើងខ្ញុំបានរៀបចំខ្លួនរួចជាស្រេចក្នុងការធ្វើសកម្មភាព។ ប្រទេស Israel បានអោយដឹងថាIran មានអាវុធនុយក្លេអ៊ែរជារឿងមួយដ៏អាក្រក់និងត្រូវរតែទប់ស្កាត់។ដូច្នេះយើងខ្ញុំកំពុងតែរៀបចំផែនការដើម្បីទប់ស្កាត់រឿងនេះ។លោក Gantz បានបន្ថែមថាក្នុងករណីកើតមានសង្គ្រាម កងទ័ពIsrael មានលទ្ធភាពក្នុងការប្រយុទ្ធទប់ទល់ពីរការវាយប្រហារដោយកាំជ្រួចមកពីLebanon និង Gaza៕

/

យន្តហោះចំបាំងF-15 របស់Israel

ដោយ៖​ និស្ស័យប្រភព៖ zing