ប៉ាគីស្ថាន៖ ប៉ូលិសមូលដ្ឋានបាននិយាយថា មនុស្ស១១នាក់ត្រូវបានស្លាប់និង ២១នាក់ទៀតត្រូវបានរងរបួសក្នុងហេតុការណ៍បន្ទុះគ្រាប់បែកក្នុងរថយន្តកាលពី
ថ្ងៃពុធ នៅក្បែរទីប្រជុំជនមួយ នៅតំបន់ប្រារព្វពីធីសក្ការៈមួយ នៅភាគនរតីនៃប្រ
ទេសប៉ាគីស្ថាន។ហេតុការណ៍នេះត្រូវបានកើតឡើងនៅក្នុងទីក្រុង Quetta ក្នុង
ខេត្តBalochistan។ប៉ូលិសបាននិយាយថាជនបង្កហេតុបានព្យាយាមចូលទៅក្នុង
ទីតាំងដែលមានមនុស្សច្រើនដើម្បី ពង្រីកផលប៉ះពាល់ ប៉ុន្តែត្រូវបានបពា្ឈប់ដោ
យសន្តិសុខ។ រថយន្តបង្កហេតុពោរពេញទៅដោយគ្រឿងបន្ទុះរីឯកម្លាំងនៃការបន្ទុះ
បានជះទៅលើហាងនៅក្បែរនោះនិងធ្វើអោយកញ្ចក់ប៉ើងទៅលើ៕

ប្រែសំរួលដោយ៖ វឌ្ឍនា
[CNN]