ប៉េកាំង៖ បណ្ណាល័យសំរាប់អ្នកពិការភ្នែកមួយត្រូវបានបង្កើតឡើងជាលើកដំបូងនៅ
ក្នុងប្រទេសចិន។បណ្ណាល័យXinmuនេះមិនសូវជាមានភាពឆើតឆាយប៉ុន្មានទេតែវាបានទាក់
ទាញនូវអ្នកពិការភ្នែកជាច្រើនទៅកាន់ទីនោះ។ ជាមួយនិងបណ្ណាល័យនេះពួកគេអាចអាន
និងខ្ចីសៀវភៅបានដែលបានបោះពុម្ភឡើងជាប្រភេទសៀវភៅសំរាប់មនុស្សពិការហើយពូក
គេក៏អាចស្តាប់សំលេងនៃអត្ថបទក្នុងសៀវភៅដែលបានធ្វើឡើងដោយក្រុមអ្នកស្ម័គ្រចិត្ត។
បណ្ណាល័យសាធារណៈមួយនេះដែលបានបង្កើតដោយអង្គការមិនរកចំណូលមួយសង្ឈឹមថា
និងបានផ្តល់នូវសំភារៈបរិក្ខាសំរាប់សង្គមដែលអាចជាប្រយោជន៍ដល់ជនពិការ។
ទោះបីជាយ៉ាងណាក៏ដោយក៏បណ្ណាល័យសាធារណៈមួយនេះក៏បានផ្គត់ផ្គង់នូវសៀវភៅ
សំរាប់អ្នកពិការភ្នែក,បន្ទប់អានរបស់បណ្ណាល័យសាធារណៈមួយនេះគឺពេលខ្លះមានភាព
មិនងាយស្រួលនិងចង្អៀតផងដែរ។

លោកZhangXinliអ្នកគ្រប់គ្រងបណ្ណាល័យXinmuបាននិយាយថា៖�បណ្ណាល័យនេះមានការ
សង្កត់ធ្ងន់ទៅលើការស្តាប់ដែលជាហេតុធ្វើអោយពួកគេបានបំលែងអត្ថន័យក្នុងសៀវភៅ
ដែលក្រាស់មកជាសំលេងMP3។�គាត់បានបន្ថែមទៀតថា�ពួកគេអាចខ្ចីវាដើម្បីយកទៅស្តាប់
នៅផ្ទះបានដែលពួកគេអាចចាក់នៅក្នុងម៉ាស៊ីនស៊ីឌីរឺក៏នៅលើកុំព្យូទ័ររបស់ពួកគេ។នេះអាច
កាត់បន្ថយនៅការលំបាករបស់ពួកគេក្នុងការធ្វើដំណើរពីផ្ទះមកកាន់ទីនេះនិងពីទីនេះទៅកាន់
ផ្ទះ។លោកយាយម្នាក់ដែលតែងតែមកកាន់បណ្ណាល័យនេះម្នាក់ឈ្មោះJiangYuchunដែល
មានអាយុ៥៧ឆ្នាំបានបាត់បង់ចក្ខុញាណរបស់គាត់ចាប់តាំងពីគាត់មានអាយុ២០ឆ្នាំ។ គាត់បានមកកាន់បណ្ណាល័យនេះចំនួនពីរដងក្នុងមួយសបា្តហ៍ដើម្បីស្តាប់រឿងប្រលោមលោក
បែបអាថ៌កំបាំងនិងសើបអង្កេត។គាត់បាននិយាយថា�ក្រៅពីការទុកពេលវេលាចោលវាល្អ
ណាស់សំរាប់ការកំសាន្ត,វាបានផ្តល់អោយខ្ញុំនូវការលំហែដ៏ល្អមួយ។�
លោកតាម្នាក់ដែលមានអាយុ៥៧ឆ្នាំដែលជាអ្នកមកកាន់បណ្ណាល័យនេះជារឿយៗដែលនោះ
បានពិការភ្នែកដោយសារតែកង្វះខាតនៃការហូបចុកមិនបានគ្រប់គ្រាន់។លោកតាបានបន្តថា
�ខ្ញុំរីករាយនិងសៀវភៅបច្ចេកវិទ្យា,ប្រវត្តិសាស្រ្ត,តន្រ្តីនិងល្ខោនផងដែរ។ខ្ញុំបានចំនាប់អារម្មណ៍
ធំទូលាយណាស់សៀវភៅដែលទាក់ទងនិងថ្នាំពេទ្យ,សុខភាព,ចិត្តសាស្រ្តក៏ធ្វើអោយខ្ញុំចាប់
អារម្មណ៍ផងដែរ។�មនុស្សជាច្រើនបានយល់ស្របថាអាការៈរបស់អ្នកពិការចំនួន១៧លាន
នាក់ត្រូវបានប្រសើរឡើងនូវក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។លោកស្រីZhangបាន
និយាយថា៖�រដ្ឋាភិបាលនិងមូលនិធិជនពិការបានធ្វើការរួមគ្នាដើម្បីបង្កើននូវកត្តិយសរបស់
ជនពិការនៅក្នុងសង្គម។វារួមបញ្ចូលទាំងការធ្វើអោយបរិក្ឋារសាធារណៈកាន់តែមានភាព
ធំទូលាយនិងងាយស្រួលក្នុងការប្រើប្រាស់,និងធ្វើការផ្តល់នូវឪកាសការងារដល់ពួកគេ។
ការព្យាយាមគឺត្រូវបានជំរុញដើម្បីដោះស្រាយនូវបញ្ហារបស់ពូកគេ។�លោកXiaoបាននិយាយ
ថាអ្នកពិការជំនាន់មុនមិនដែលនឹកស្រមៃថានិងមានការអនុវត្តដូចថ្ងៃនេះទេ។លើសពីការបង្កើន
នូវសំភារៈដែលកាន់តែងាយស្រួល,មានផលិតផលច្រើនទៀតដែលធ្វើអោយជីវិតមានភាព
ងាយស្រួលដូចជា កាសស្តាប់ត្រចៀក និងឧបករណ៍អេឡិចត្រូនិចសំរាប់ជនពិការ។
បណ្ណាល័យនិងមានគំរោងក្នុងការពង្រីកទំហំរបស់ខ្លួនដើម្បីភាពងាយស្រួលដល់ជនពិការ
ទាំងនោះ។
ប្រែសំរួលដោយៈ វឌ្ឍនា
[Channel News Asia]