ព័ត៌មានអន្តរជាតិ ៖ យោងតាមសម្តីមន្រ្តីប៉ូលីសក្នុងស្រុក បានគូសបញ្ជាក់អោយដឹងថា​យ៉ាងហោចណាស់     មនុស្ស ៤២  នាក់បានស្លាប់បាត់បង់ជីវិត  ក្រោយពីរថយន្តប៊ើសទំនើបមួយគ្រឿងដែលពូកគេកំពុងតែធ្វើដំណើរនោះ  ស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធៅមួយរំពេចនៅឯភាគខាងត្បូងប្រទេសឥណ្ឌា ពោលគឺស្ថិតនៅក្នុងរដ្ឋ Andhra Pradesh ។

width=448

គួររំឭកផងដែរថា​​    រថយន្តក្រុងទំនើបមួយគ្រឿងនេះ    ​ផ្ទុកអ្នកដំណើរច្រើនជាង  ៥០ នាក់ដោយនៅក្នុងនោះធ្វើដំណើរពីក្រុង Bangalore ទៅក្រុងAndhra Pradesh ខណៈពេលដែលឧបទ្ទេវហេតុដែលជាសោកនាដកម្មដ៏គួរអោយសោកស្តាយមួយនេះ បានកើតឡើងកាលពីវេលាព្រឹកព្រលឹមថ្ងៃពុធ ព្រឹកមិញនេះ។

បន្ថែមពីលើនេះ  មន្រ្តីក្នុងស្រុកអះអាងពីលើថា  រថយន្តប៊ើសទំនើបបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ម៉ាក    Volvo  មួយគ្រឿងនេះ  អាចឆាបឆេះយ៉ាងសន្ធោសន្ធៅទៅបាន  ក្រោយពីរថយន្តបើកទៅបុកទៅបុកនឹងរថយន្តដឹងប្រេងឥន្ទនៈ    ។  រំពេចនោះ  ប្រេងឥន្ទនៈបានធ្លាយស្រោចពេញតួរថយន្តកុ្រង អមជាមួយផ្កាភ្លើងនោះ   ក៏បានឆាបឆេះភ្លាមៗតែម្តង ។  ដោយឡែក    ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរ   ភាគច្រើនពួកគេកំពុងតែលង់លក់ក្នុងដំណេកទម្រាំតែបានដឹងថា  មានរឿងអ្វីកើតឡើងអោយពិតប្រាកដនោះ  ពួកគេយឹតពេលបាត់ទៅហើយ តែជាសំណាងល្អ  បុរសជាតៃកុងឡាន  ក៏ដូចក្រុមមនុស្សមានគ្នា ៧ នាក់ បានវាយកញ្ជក់ រត់យកតែរួចខ្លួនបានទាន់ពេល។

width=438

គួររំឭកផងដែរថា    លោក  Venkateshwarlu  ជាអ្នកនាំពាក្យអោយមន្រ្តីប៉ូលីសបានផ្តល់ជាកិច្ចសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានអោយដឹងថា ជនរងគ្រោះដែលបានរួចផុតពីសេចក្តីស្លាប់នោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ ខណៈពេលដែលបុរសជាអ្នកបើកឡាន និងជំនួយការម្នាក់ផ្សេងទៀត (ព្រូឡាន) ត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួនហើយ ខណៈព្យាយាមរត់គេចខ្លួន  ក្រោយពីរួចផុតពីសេចក្តីស្លាប់ក្នុងឧបទ្ទេវហេតុដ៏គួរអោយរន្ធត់មួយនេះ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ស្ថានទូត អាមេរិក រងការចោទប្រកាន់ ជាស្ថានីយ៍ឈ្លបយកការណ៍- វីដេអូ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្រោយធ្លាក់ឧទ្ធម្ភាគចក្រ ចម្បាំងយោធា Ka-52- ពស់ច្រើនជាង ១០០ ក្បាល ឆេះខ្លោច ងាប់ខ្ទេច ក្រោយមានគ្រោះអគ្គីភ័យ ឆាបឆេះ- ស្រ្តីអារ៉ាប់ ចេញតវ៉ា ខណៈប្រទេសនេះ ហាមមិនអោយស្រ្តី បើកបរ រថយន្ត

ប្រែសម្រួល ៖ កុសលប្រភព ៖ BBC