មហាអគ្គីភ័យមួយបានផ្ទុះឆេះនៅរោងចក្រថាមពលរបស់ Mexico ជាប់ព្រំប្រទល់អាមេរិក កាលពីថ្ងៃទី ១៨កញ្ញា បណ្ដាលអោយមនុស្សយ៉ាងតិច ២៦នាក់ស្លាប់ និងជាច្រើននាក់រងរបួស។

width=431

ក្រុមហ៊ុន​ Pemex បានអោយដឹងថា គ្រោះថ្នាក់អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៤៥ នាទី(ម៉ោងក្នុងស្រុក)។​ ក្រុមពន្លត់អគ្គីភ័យត្រូវចំណាយពេលដល់ទៅ ២ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍នេះបាន។

មូលហេតុនៃអគ្គីភ័យនេះកំពុងត្រូវបានគេស្រាវជ្រាវ ហើយនេះក៏ជាគ្រោះអគ្គីភ័យលើកទីពីរនៅរោងចក្ររបស់ Pemex ក្នុងរយៈពេល ១ខែមកនេះ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ DT