ព័ត៌មានអន្តរជាតិ ៖ ក្រុមខ្មាន់កាំភ្លើងជាច្រើននាក់ នៅក្នុងប្រទេស ម៉ិចសិក បានចាប់ជម្រិតមនុស្ស ទ្រង់ទ្រាយធំ ហោចណាស់ ១០នាក់ ខណៈពេលដែលពួកគេកំពុងតែទទួលទានអាហាារ នៅក្នុង ភោជនីយដ្ឋានមួយកន្លែង នារមណីយដ្ឋានមាត់សមុទ្រដ៏ល្បីល្បាញរបស់ម៉ិចសិក Puerto Vallarta ។
សេចក្តីរាយការណ៍ទាន់ហេតុការណ៍ ពីទំព័រប៊ីប៊ីស៊ី ចេញផ្សាយអោយដឹងថាចំណាប់ខ្មាំងទាំងនោះ ត្រូវបានចាប់ជម្រិតយកចេញទៅ ដោយដឹកតាមរថយន្តធំៗពីរគ្រឿង ។ បច្ចុប្បន្នភាព ប៉ូលីសកំពុង តែធ្វើការស៊ើបអង្កេត តាមស្វែងរកស្រ្តី ៤នាក់ ដែលរត់គេចខ្លួនបានសម្រេច ក៏ដូចជា ត្រូវបានពួក ខ្មាន់កាំភ្លើងដោះលែងនោះ នាភាគខាងលិចរដ្ឋ Jalisco ។ យ៉ាងណាក៏ដោយចុះចេតនាពីសំណាក់ ក្រុមខ្មាន់កាំភ្លើងចាប់ជម្រិតមនុស្សទ្រង់ទ្រាយធំលើកនេះ ពុំទាន់បានដឹងជាក់ច្បាស់នៅឡើយទេ។ការវាយប្រហារ ចាប់ជម្រិតចំណាប់ខ្មាំងលើកនេះ បានកើតឡើង នៅវេលាម៉ោង ១ថ្ងៃច័ន្ទកន្លងទៅ នេះ។
សារព័ត៌មានក្នុងស្រុក ចុះផ្សាយអោយដឹងថា ក្រុមបុរស ១៦នាក់ បានធ្លាក់ចូលទៅចំណាប់ខ្មាំង ដែលត្រូវបានក្រុមខ្មាន់កាំភ្លើងចាប់ជម្រិត ។ Jesus Jose Rodrigo Campoy មន្រ្តីសន្តិសុខជាន់ ខ្ពស់ពីទីរមណីដ្ឋាន មាត់សមុទ្រ Puerto Vallarta អោយដឹងថា ក្រុមខ្មាន់កាភ្លើង មានគ្នា ចន្លោះពី ៧ទៅ៨នាក់នោះ បានធ្វើការវាយប្រហារភោជនីយដ្ឋាន និងប្រាប់រាល់អ្នកនៅទីនោះ អោយក្រាប ទៅនឹងដី ។ ក្រោយមកទៀត ពួកយើងមិនបានដឹងថា មានអ្វីកើតឡើងអោយពិតប្រាកដនោះទេ។កាសែតក្នុងស្រុក El Informador ចេញសេចក្តីរាយការណ៍ឲ្យដឹងថា មានវិនាទីមួយនោះ មន្រ្តី សន្តិសុខបានរត់ចេញ ខណៈពេលដែលពួកគេបានឃើញក្រុមខ្មាន់កាំភ្លើង សម្រុកចូលវាយប្រហារ ភោជនីយដ្ឋានខាងលើ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី