ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៤ បានឲ្យ ដឹងថា កម្លាំងរដ្ឋាភិ បាលស៊ីរី  ចេញ    ប្រតិបត្តិការណ៍បង្រ្កាប ជំរុំរបស់ក្រុមបះបោរ រស់នៅខុសច្បាប់ តាមបន្ទាត់ព្រំដែនជាប់ប្រទេសលី បង់ ព្រមទាំងបានសម្លាប់ មនុស្ស ២៣ នាក់ ។ នេះបើយោង តាម សេចក្តីរាយការណ៍របស់សារព័ត៌មានគាំទ្ររដ្ឋាភិ បាល Al-Khabar នាថ្ងៃអង្គារ៍នេះ។

/

សេចក្តីរាយការណ៍បានឲ្យដឹងថា  កម្លាំង    យោធាបានវាយប្រហារតំបន់ Zamrani តំបន់ Mira តំបន់ Martiba តំបន់ Hamra  និងតំបន់ Romiyat ដែលស្ថិតនៅតាមបណ្តោយ  បន្ទាត់ព្រំដែន ជាប់ប្រទេស លីបង់។ នេះជាការវាយប្រ ហារ ដោយធ្វើឡើងរួមគ្នាជាមួយកងកម្លាំងប្រទេសលីបង់។

/

កន្លងមករដ្ឋាភិបាលស៊ីរី បានសម្តែងការប្រឆាំង   ចំពោះការហូរចូលនូវក្រុមបះបោរ ចូលក្នុងប្រទេស ស៊ីរី តាមបន្ទាត់ ព្រំដែននៃប្រទេសជិតខាង។ សូមបញ្ជាក់ថាតំបន់នានាជាប់បន្ទាត់ព្រំដែន ជាចំណុច សំខាន់មួយសម្រាប់ក្រុមបះ បោររស់នៅ និង  វាយប្រហារប្រឆាំងនឹងកម្លាំងយោធាប្រទេសស៊ីរី ដែល ស្ថិតនៅកណ្តាល     និង  តំបន់ភាគខាងត្បូងប្រទេសស៊ីរី។ ប៉ុន្តែនាពេលថ្មីៗកន្លងទៅនេះ កម្លាំង ប្រ ទេសស៊ីរី បានទទួលជោគជ័យក្នុងការវាយបណ្តេញក្រុម បះបោរទាំងនោះពីតំបន់សំខាន់ៗ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ ដើមអម្ពិល និង wn