អ៊ែស្ពូ ហ្វាំងឡង់៖ ថ្ងៃនេះNokia បានប្រកាសថាលោក Tero Ojanper� នាយក
ប្រតិបត្តិរងនិងជាសមាជិកមួយរូបក្នុងក្រុមថ្នាក់ដឹកនាំនៃក្រុមហ៊ុន Nokia នឹង
លាឈប់ពីតំណែងបច្ចុប្បន្ននៅថ្ងៃបញ្ចប់កិច្ចសន្យាការងាររបស់លោកគឺថ្ងៃទី៣០
ខែកញ្ញា ឆ្នាំ២០១១ខាងមុខនេះ។

លោក Tero ដែលជាអ្នកទ្រទ្រង់កម្មវិធី Nokia�s Bridge បានបំរើការនៅក្រុមហ៊ុន
Nokiaរយៈពេល ២១ ឆ្នាំកន្លងមកហើយ ដោយលោកបានទទួលតួនាទីជាសមាជិក
នៃក្រុមថ្នាក់ដឹកនាំនៃ Nokia ចាប់តាំងពីឆ្នាំ ២០០៥ រហូតមក។បន្ទាប់ពីការលាឈប់
ពីតំណែងបច្ចុប្បន្ននេះលោកនឹងទៅទទួលតំណែងជានាយកគ្រប់គ្រងនៃមូលនិធិ
វិនិយោគទុនថ្មីមួយអោយឈ្មោះថា Vision +។

លោកបានមានប្រសាសន៍ថា ៖ �� ខ្ញុំពេញចិត្តនឹងបំរើការនៅក្នុងក្រុមហ៊ុន Nokia
រយៈពេលជាង ២០ ឆ្នាំកន្លងទៅនេះ។ ខ្ញុំមានមោទនភាពនឹងតួនាទីដែលខ្ញុំមាន
នៅក្នុង Nokia ដែលជាក្រុមហ៊ុនមួយបាននិងកំពុងបន្តផ្លាស់ប្តូរជីវិតរស់នៅនៃមនុស្ស
ជាតិដ៏ច្រើននៅជុំវិញសាកលលោកតាមរយៈបច្ចេកវិទ្យាចល័ត។ ពេចពិលរមិលមើល
ទៅថ្ងៃអនាគត ខ្ញុំរំភើបចិត្តនឹងការដឹកនាំប្រតិបត្តិការ Vision+ ដែលមានគោលដៅជួយ
ទ្រទ្រង់សហគមន៍នានា អោយប្រែក្លាយគំនិតច្នៃប្រឌិត ទៅជារូបរាងផលិតផលពិតប្រាកដ��។

លោកនាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia គឺលោកស្ទីវិន អ៊ីឡុប បានមានប្រសាសន៍ថា ៖
��លោក Tero បានរួមចំណែកយ៉ាងច្រើនក្នុងការកសាងនិងលើកស្ទួយNokia ក្នុងតួនាទី
ផ្សេងៗរបស់លោកកន្លងមកដូចជា អ្នកគ្រប់គ្រងផ្នែកបច្ចេកវិទ្យា, អ្នកគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ, អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវទីផ្សារ, និងបច្ចុប្បន្ននេះជានាយកប្រតិបត្តិរងទទួលបន្ទុកផ្នែកសេវាកម្ម ដែលក្នុងតួនាទីនេះ លោកបានជួយទ្រទ្រង់ និងអភិវឌ្ឍក្រុមហ៊ុនផលិតកម្មវិធី, សហគ្រិន, និងសហគមន៍ ក្នុងស្រុកនានាយ៉ាងសកម្ម �� ។ លោក ស្ទីវិន អ៊ីឡុប បានបន្ថែមទៀតថា
នៅក្នុងកិច្ចការដឹកនាំគ្រប់គ្រង Vision+ លោក Teroនឹងមានឱកាសបន្តផ្តល់លទ្ធផលជា
វិជ្ជមានចំពោះសហគមន៍បច្ចេកវិទ្យា ក៏ដូចជា Nokia ផងដែរ ហើយយើងនឹងផ្តល់នូវការ
គាំទ្រដែលចាំបាច់នានាជូនលោក Tero នៅក្នុងតួនាទីថ្មីរបស់លោក។

កែសំរួលដោយ ខេមរៈ