បន្ទាប់ពីបានផ្ដួលក្រុម Tottenham ក្នុងលទ្ធផល ៤-០ Liverpool បានឡើងគ្រប់គ្រងកំពូលតារាងរបស់ Premier League ដោយមានរួមចំណែកពី Kaboul (របស់ Tottenham នៅនាទី ទី2’), Suarez (25’), Coutinho (55’) និង Henderson (76’)។

/

នៅក្នុងតង់ទី ១ Liverpool រកបាន ១គ្រាប់ ដោយចៃដន់ ដោយសារ វាមិនមែនជាថ្វីជើងរបស់ក្រុមខ្លួន ប៉ុន្ដែ ជាថ្វីជើង “ក្បត់” របស់ Younes Kaboul នៃក្រុម Tottenham ។ បន្ទាប់ពីត្រូវរងការវាយលុក កីឡាករ Tottenham បានប្រមូលផ្ដុំគ្នា នៅខាងមុខទី ហើយការច្របូកច្រល់កើតឡើង ធ្វើឱ្យ Younes Kaboul ភ្លាត់ស្នៀត ទាត់ចូលទីខ្លួនឯង។កំពូលខ្សែការពារកណ្ដាល Jan Vertonghen របស់ Tottenham  ត្រូវចាកចេញពីទីលាន ដោយសាររបួស ដូច្នេះ Tottenham ហាក់ត្រូវបាត់បង់អវយវៈពិសេសមួយ បណ្ដាលឱ្យ បរាជ័យ ថែមមួយគ្រាប់ទៀត នៅពេលមានការវាយលុករបស់ Luis Suarez និងក្រុមរបស់ខ្លួន។ Liverpool នាំមុខ Tottenham ២-០ ។

width=461

ចូលដល់តង់ទី ២ Liverpool បន្ដគ្រប់គ្រងបាល់បានច្រើនដាច់ខាត ហើយ Philippe Coutinho និង Jordan Henderson បានបញ្ចេញសមត្ថភាបរបស់ខ្លួន ជួយឱ្យ Liverpool នាំមុខ ៤-០ ។ នៅសល់តែ ប្រហែល ១៤នាទីប៉ុណ្ណោះ សម្រាប់ Tottenham ក្នុងការរកគ្រាប់បាល់កិត្តិយស ប៉ុន្ដែ យ៉ាងណាក៏ដោយ Liverpool នៅតែមិនអនុញ្ញាតឱ្យមានការប្រែប្រួលកើតឡើង ៖ Tottenham ចាញ់ Liverpool ៤-០ ជាផ្លូវការ។

បន្ទាប់ពីជោគជ័យនេះ ក្រុម Liverpool បានឡើងទៅកំពូលតារា Premier League និងរៀបចំខ្លួន ដើម្បីការពារតំណែងនេះ។ទន្ទឹមនឹងការឈ្នះរបស់ Liverpool កាលពីយប់មិញ Everton ក៏បានផ្ដួល Fulham ៣-១ ក្នុង​ក្របខណ្ឌ Premier League ។

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Dailymail