ភ្នំពេញ  ៖ ស្ដ្រីម្នាក់មិនទាន់ស្គាល់អត្ដ សញ្ញាណ ត្រូវរថយន្ដដឹកដីមួយគ្រឿងបុកចំ ពីក្រោយ ហើយកិនស្ទើរដាច់ខ្លួនជាពីរ ដោយធ្លាយចេញពោះវៀននិងគ្រឿងក្នុង គួរ ឱ្យរន្ធត់យ៉ាងខ្លាំង បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ស្ថិតនៅតាមផ្លូវហាណូយ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញ ខណ្ឌសែន សុខ ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា ខណៈជនរងគ្រោះមិនទាន់ ស្គាល់ឈ្មោះ កំពុងជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1S-4098 លុះមក ដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ដដឹកដី មួយគ្រឿង បុកចំពីក្រោយហើយកិន បណ្ដាលបែកខ្លួនជាពីរ មើលទៅគួរឱ្យរន្ធត់ យ៉ាងខ្លាំង ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ តែម្ដង។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយបង្កគ្រោះ ថ្នាក់ចរាចរ រថយន្ដដឹកដី បានបើកចូលការដ្ឋានសំណង់នៅក្បែរនោះ ហើយជនរងគ្រោះ ត្រូវបានសមត្ថកិច្ចកំពុង ទាក់ទងទៅក្រុមគ្រួសារ ដើម្បីមកទទួលសព។

សេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ ទុយ អូន អាយុ៥៥ឆ្នាំ មុខរបរជាអ្នករកស៊ីដី និងរស់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ៕

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល