ហ្ស៊ីមបាវេ៖ កាលពីថ្ងៃទី ៣០ កន្លងទៅ សារព័តមាន AP បានឲ្យដឹងថា រដ្ឋាភិបាល
ហ្ស៊ីមបាវេ មានកំនត់ពេលឲ្យ ឯកអគ្គរដ្ឋទូតរបស់ប្រទេស លីប៊ី ចាកចេញពីប្រទេស
ហ្ស៊ីមបាវេ ក្នុងរយៈពេល ៧២ ម៉ោង បន្ទាប់ពី ឯកអគ្គរដ្ឋទូតរបស់ប្រទេស លីប៊ី បានប្រកាសចុះចូលជាមួយពួកអ្នកប្រឆាំង លោកកាដាហ្វី។

លោកTaher Elmagrahi ឯកអគ្គរដ្ឋទូតរបស់ប្រទេស លីប៊ីដែលត្រូវបណ្ដេញ
ចេញ។

រដ្ឋមន្ត្រីការបរទេស ប្រទេស ហ្ស៊ីមបាវេឈ្មោះ Simbarashe Mumbengegwi បាន
ប្រាប់អ្នកសារព័ត៍មានកាលពីថ្ងៃអង្គារថា ឯកអគ្គរដ្ឋទូតរបស់ប្រទេស លីប៊ីលោក
Taher Elmagrahi បានផ្លាស់ប្ដូរគោលជំហរ ដោយ ប្រកាសថា លោកមិនតំណាង
ឲ្យរដ្ឋាភិបាល លោកកាដាហ្វីទៀតឡើយ។ បន្ទាប់ពីមានការផ្លាស់ប្តូរគោលជំហរបែប
នេះ រដ្ឋាភិបាល ហ្ស៊ីមបាវេ មានទាមទារឲ្យលោកចាកចេញពីប្រទេសនេះ ព្រោះ
រដ្ឋាភិបាល ហ្ស៊ីមបាវេ មិនទាន់ទទួលស្គាល់រដ្ឋាភិបាលបណ្តោះអាសន្នដែលដឹកនាំ
ដោយពួកប្រឆាំង។

ទង់ជាតិតំណាងប្រទេសលីប៊ីដែលដឹកនាំដោយលោកកាដាហ្វី។
កាលពីថ្ងៃពុធ ម្សិលមិញនេះ លោក Taher Elmagrahi បានទំលាក់ទង់ជាតិតំណាង
ឲ្យរដ្ឋាភិបាល លោក កាដាហ្វី ដោយដាក់ជំនួសវិញនូវ ទង់ជាតិថ្មីដែលតំណាងឲ្យ
រដ្ឋាភិបាលបណ្តោះអាសន្នដែលដឹកនាំដោយពួកប្រឆាំង៕(AP)

ទង់ជាតិដែលត្រូវបានប្រើប្រាស់ដោយពួកប្រឆាំងលោកកាដាហ្វី។

ដោយៈសំអាត