អង់គ្លេស៖ នៅពេលដែលក្រុមចោរវ័យក្មេងពីរនាក់ បានលួចរថយន្ដ ដែលមានតម្លែខ្ពស់បានហើយ ហើយគេបានបង្ហោះរូបភាពចូលទៅក្នុងប្រព័ន្ធអ៊ីនធ័រណេតទៀតនោះ គឺបានធ្វើអោយក្រុមប៉ូលីស មានចិត្ដក្ដៅ ហើយចង់តែធ្វើការចាប់ខ្លួនៗពួកគេភ្លាមៗតែម្ដង។

width=457

ក្រុមប៉ូលីសក្រុង London បាននិយាយថា អ្វីដែលក្រុមប៉ូលីស បានដឹងជាជំហានដំបូង គឺក្រុមចោរទាំងពីរនាក់នោះ គឺមានឈ្មោះ Sam Holmes   វ័យ ២២ឆ្នាំ និង David Leadbeater មានវ័យ ២៣ឆ្នាំ ដែលពួកគឹទាំងពីរនាក់រស់នៅក្នុងទីក្រុង Eltham ​ប៉ែកខាងត្បូងនៃទីក្រុង London។

width=457

ក្រុមប៉ូលីស បានបន្តថា ពួកគេទាំងពីរនាក់តែងតែលួចនូវរថយន្ដ ដែលមានតម្លៃខ្ពស់ ពោលគឺរថយន្ដចំនួន ៣៥គ្រឿង ដែលគេលួចបាន មានតម្លៃ ៥០០,០០០ ផោន។ ក្រុមប៉ូលីសបាននិយាយយ៉ាងធ្ងន់ថា ទោះបីជាពេលនេះ អ្នកទាំងពីរមានការឌឺដងដាក់ប៉ូលីស និងរត់រួចខ្លួនក៏ដោយ ក៏ក្រុមប៉ូលីស នូវតែតាមចាប់ពួកគេអោយទាល់តែបាន ដើម្បីមកដាក់ទោសផងដែរ៕

ដោយ៖ ណារិន្ទប្រភព៖ dailymail