Apple និង Nokia សុទ្ធតែធ្លាប់បង្ហាញឲ្យដឹងថា នឹងអភិរក្សផលិតស្មាតហ្វូនទំហំតូច មិនចាប់អារម្មណ៍ ក្នុងការផលិតស្មាតហ្វូនទំហំធំ (Phablet) នោះទេ។ ប៉ុន្តែ នៅក្នុងសប្តាហ៍នេះ ទាំងពីរក្រុមហ៊ុន ត្រូវបានឲ្យដឹងថា នឹងផលិតស្មាតហ្វូនជាមួយទំហំអេក្រង់ ឡើងដល់ 4,7 inch។

Wall Street Journal កាសែតដែលជិតស្និទ្ធនឹង Apple បានចុះផ្សាយព័ត៌មានឲ្យដឹងថា Apple កំពុងតែស្ថិតក្នុងដំណាក់កាល ពិសោធសាកល្បង គំរូអេក្រង់ទំហំធំ សំរាប់ iPhone ក៏ដូចជា iPad ផងដែរ។

មុននេះ Reuters ក៏បានបញ្ជាក់ថា Tim Cook, CEO Apple, កំពុងតែត្រួពិនិត្យមើលបណ្តាអេក្រង់ទំហំ 4,7 inch និង 5,7 inch សំរាប់បំពាក់ដល់ស្មាតហ្វូន។ ក្នុងនោះ បណ្តាគំរូសាកល្បង iPad ដែលមានទាំង Version Prototype មួយផងដែរមានអេក្រង់ឡើងដល់ 12,9 inch។ ជាក់ស្តែងទំហំអេក្រង់ 4,3 inch ត្រូវបានវាយតំលៃថា វាសក្តិសមណាស់សំរាប់ iPhone ក្នុងពេលបច្ចុប្បន្ននេះ។

/

មិនត្រឹមតែ Apple នោះទេ Nokia ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលផងដែរ ពេលដែលបានបង្ហោះនូវរូបភាពពណ៌ក្រហមមួយសន្លឹក នៅលើ Blog របស់ខ្លួន កាលពីថ្ងៃម្សិលមិញ (22/7) ជាមួយនឹងសំដីបញ្ជាក់ថា: នឹងមានអ្វីមួយនោះដែល ធំ បង្ហាញខ្លួននៅថ្ងៃស្អែក គឺនៅថ្ងៃនេះតែម្តង។ មិនដឹងថា វានឹងជាអ្វីនោះទេ គឺមានតែត្រូវរង់ចាំដល់ម៉ោង ៣ រសៀល ថ្ងៃនេះ ទើបយើងដឹងប្រាកដថា Nokia បង្ហាញណែនាំអ្វី៕

/

Lumia 625 ជាមួយអេក្រង់ 4,7 inch ត្រូវបានមនុស្សជាច្រើន សន្និដ្ឋានថា នឹងត្រូវបាន Nokia បង្ហាញខ្លួន នៅរសៀលម៉ោង ៣ នេះ

ដោយ៖ សិលាប្រភព៖ VE