អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីថ្ងៃទី ២៤វិច្ឆិកាម្សិលមិញនេះថា​ កុមារីម្នាក់ដែលមានអាយុ ៤ឆ្នាំ ត្រូវបានគេចាត់ទុកថា ជាក្មេងស្រីដែលអភ័ព្វ ព្រោះតែមុខមាត់របស់នាងបានកំពុងវិត្ដន៍ដូចជាមុខមាត់សត្វដំរី។

width=457ប្រភពដដែលបានអោយដឹងថា ក្មេងស្រីនោះគឺមានឈ្មោះថា Katie Renfroe​ ជាកូនស្រីទី៦ របស់លោក Angie និងនាង Danial មានស្រុកកំណើតក្នុងតំបន់ Paxton​ រដ្ឋ Florida សហរដ្ឋអាមេរិក។

width=460

លោកវេជ្ជបណ្ឌិតក្នុងរដ្ឋ Florida បាននិយាយថា រូបនាងតូចមានមុខមាត់បែបនេះ គឺដោយសារតែនាងមានលំនាំ Genetic អន់ ដែលបង្កពីម្ដាយរបស់នាង។​ ទោះបីជាយ៉ាងណាក៏ដោយក៏ លោកគ្រូពេទ្យបានបន្ដថា ពួកគាត់នឹងសាកព្យាយាម ដើម្បីព្យាបាលកូនស្រីនេះផងដែរ៕

ដោយ៖ វត្ដីប្រភព៖ newsday