យោងតាមព័ត៌មានចុងក្រោយនេះ Lumia 830 នឹងមានរចនាបទរូបរាង ៤ជ្រុងទ្រវែង ស្រដៀងទៅនឹង Lumia 820 ។
ក្រោយពីការបង្ហាញខ្លួនក្នុងទីផ្សារនៃស្មាតហ្វូន Lumia 820 ដំណឹងស្ដីអំពីទូរស័ព្ទស្រឡាយ Lumia ផ្សេងទៀត ក៏ត្រូវបានគេចុះផ្សាយជាបន្ដបន្ទាប់ ក្នុងនោះ ក៏មាន Lumia 830 ហើយស្មាតហ្វូននេះ កំពុងទទួលបានការចាប់អារម្មណ៍ពីសាធារណជន។ ព័ត៌មានថ្មីៗនេះ បានឱ្យដឹងថា ស្មាតហ្វូនស្រឡាយ Lumia ថ្មី របស់ Microsoft គឺ Lumia 830 នឹងមានរូបរាង ៤ជ្រុងទ្រវែង ដូចទៅនឹង Lumia 820 ។ ប៉ុន្ដែ ព័ត៌មាននេះ មិនទាន់មានការទទួលស្គាល់ជាផ្លូវការណាមួយ ពីភាគី Microsoft នៅឡើយ។
យោងទៅតាមទិន្នន័យ និងដំណឹងចចាមអារ៉ាម អំពីស្មាតហ្វូនថ្មី របស់ Microsoft អ្នកជំនាញខាងកាត់តរូបភាពម្នាក់ បានបង្កើតឡើងនូវបណ្ដារូបភាពប្រឌិត របស់ Lumia 830 ដែលមានរូបរាង និងពណ៌យ៉ាងស្រស់ស្អាត។ បើទោះជាមិនអាចដូចទាំងស្រុង ទៅនឹងផលិតផលផ្លូវការរបស់ Microsoft ក៏ប៉ុន្ដែ បណ្ដារូបភាពខាងក្រោម អាចឱ្យយើងស្រមៃឃើញនូវអ្វីដែលអាចនឹងកើតឡើង នៅលើស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Microsoft ។
ខាងក្រោមនេះ គឺជាបណ្ដារូបភាពប្រឌិតរបស់អ្នកជំនាញការ ផ្នែកកាត់តរូបភាពម្នាក់ ៖










រូបភាពខាងក្រោមបង្អស់ ជាម៉ូដែលស្មាតហ្វូន ត្រូវបានគេជឿថា ជា Nokia Lumia 830 ដែលបានបែកធ្លាយរូបភាព នៅក្នុងប្រទេសចិន
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ phonearena/devicemag