បើតាម Forbes, Apple បានបញ្ចប់ដោយសព្វគ្រប់ ក្នុងការដោះស្រាយបញ្ហាជាមួយ Gradiente Electronica SA ដើម្បីបានប្រើប្រាស់ iPhone នៅលើទីផ្សារប្រទេសប្រេស៊ីល។ បើតាមការប៉ាន់ស្មាន ក្រុមហ៊ុនផលិត iPhone, iPad នឹងត្រូវបង់ប្រាក់រាប់លានដុល្លារ ដូចករណីបណ្តឹងជាមួយProview។ ចំនួនទឹកប្រាក់នៃការបញ្ចប់បញ្ហានេះ នៅមិនទាន់បង្ហាញឲ្យដឹងនៅឡើយទេ។

កាលពីដើមខែកុម្ភះ ឆ្នាំ2013, Gradiente Electronica SA, ក្រុមហ៊ុនកូនមួយរបស់ ក្រុមហ៊ុនទូរគម-នាគមន៍ IGB Electronica (Brazil), បានធ្វើការប្តឹង Apple ដែលបានប្រើប្រាស់រំលោភច្បាប់ Brand Name របស់ខ្លួន ក្នុងពេលដែល Apple កំពុងសុំចុះឈ្មោះ Brand Name iPhone នៅប្រេស៊ីល។

/

ជាក់ស្តែង គោលបំណងរបស់ក្រុមហ៊ុនផលិត iPhone, iPad មិនទទួលបានជោគជ័យឡើយ ព្រោះ ថា Brand Name iPhone ត្រូវបាន Gradiente Electronica SA ចុះបញ្ជី និងទទួលបានសិទ្ធិប្រើប្រាស់ស្របច្បាប់ នៅប្រេស៊ីល តាំងពីខែមីនា ឆ្នាំ 2000 មកម្ល៉េះ។

កាលពីខែវិច្ឆិកា ឆ្នាំ 2011, Gradiente Electronica ក៏បានបង្ហាញណែនាំគំរូទូរស័ព្ទ iPhone ប្រើប្រាស់ Android Support ស៊ីមពីរ មានតំលៃប្រហែល 302 USD ។ ស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Android 2.3.4 Gingerbread, អេក្រង់ 3,7 inch និងមានពីរពណ៌សំរាប់ជ្រើសរើស គឺពណ៌ខ្មៅ និង ស ៕

ដោយ៖ សិលាប្រភព៖ VE